|
រុស្ស៊ីនិងចិនប្រើសិទ្ធវេទរសេចក្តីសម្រេចចិត្តអំពីស៊ីរី
(រូបថតៈ Internet) |
(VOV)-នាថ្ងៃទី១៩កក្កដា រុស្ស៊ីនិងចិនបានប្រើសិទ្ធវេទលើពង្រាងសេចក្តីសម្រេច
ចិត្ត១ ស្តីអំពីការបណ្តុបបណ្តាក់ វិធានការដាក់ទណ្ឌកម្មប្រឆំាងប្រធានា ធិបតីស៊ីរី
Bashar al-Assad ប្រសិនបើលោក Assad មិនបញ្ឈប់ប្រើប្រភេទអាវុធធុនធ្ងន់។
នេះជាលើកទី៣ក្នុងរយៈពេល៩ខែកន្លងទៅដែលរស្ស៊ីនិងចិន បានប្រើសិទ្ធវេទក្នុង
ឋានៈ ជាសមាជិកអចិន្រ្តៃយ៌នៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប ដើម្បីប្រឆំាងជំទាស់ បណ្តាសេចក្តីសម្រេចចិត្តប្រឆាំងស៊ីរី។ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចំានៅអ.ស.ប Vitaly
Churkin និយាយថា រស្ស៊ីប្រឆាំងជំទាស់សេចក្តីសម្រេចចិត្តនេះ ព្រោះថាវាអាច បើកចេញទ្វា១សម្រាប់ការធ្វើអន្តរាគមន៌ដោយយោធាចូលស៊ីរី៕