រុស្ស៊ីនិងអ៊ុយក្រែនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន១៤
|
ប្រធានាធិបតីរុស្ស៊ី Putin ក្នុងជំនួបសន្ទនាជាមួយសមភាគីលោក Yanukovych
(រូបថតៈAFP/TTXVN ) |
(VOVworld)-ក្នុងកិច្ចប្រជុំលើកទី៦នៃគណៈកម្មាធិការសហប្រតិបត្តិការអន្តររដ្ឋា
ភិបាលរវាងរុស្ស៊ី-អ៊ុយក្រែនដែលប្រព្រឹត្តទៅនាថ្ងៃទី១៧ធ្នូនៅម៉ូស្កូ (រុស្ស៊ី) ភាគី
ទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន១៤។ ក្នុងនោះ ភាគីទាំងពីរបានអនុម័តលើផែនការសកម្មភាពសំដៅជំនះពុះពារ របងពាណិជ្ជកម្ម
រវាងប្រទេសទាំងពីរក្នុងដំណាក់កាល២០១៣-២០១៤។ ថ្លែងមតិនៅទីនេះ ប្រធា
នាធិបតីអ៊ុយក្រែនលោក Viktor Yanukovych បាន សង្កត់ធ្ងន់ថា ជំនួបសន្ទានរវាង
ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ រួមទាំងកិច្ចព្រម ព្រៀងដែលបានសម្រេចលើកនេះ
បង្ហាញថា កិច្ចសហប្រតិបត្តិការរវាងអ៊ុយ ក្រែននិងរុស្ស៊ីត្រូវបានកសាងដោយ
ឈរលើគ្រឹះស្ថានរឹងមាំពោពេញទៅដោយ យថាទស្សន៍អភិវឌ្ឍន៍។ រីឯខ្លួនវិញ លោកប្រធានាធិបតីរុស្ស៊ី Putin ឲ្យដឹងថារដ្ឋាភិបាលរុស្ស៊ីបានសម្រេចចិត្តប្រើ
ប្រាក់ចំនួន១៥ពាន់លានដុល្លារ អាមេរិកដើម្បីទិញប័ណ្ណ ជាតិ របស់អ៊ុយក្រែន ដើម្បីជួយបប្រទេសនេះ រួចផុតពីវិបត្តិហិរញ្ញវត្ថុ៕