រុស្ស៊ីបានបង្កើ​ត​អ​ង្គភា​ពការពារព្រំដែនថ្មីចំនួន៣

(VOVWORLD) - រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Andrei Belousov កាលពីថ្ងៃទី ២០ ខែសីហា បានប្រកាស បង្កើតអង្គភាពយោធាថ្មីចំនួន ៣ ដើម្បីពង្រឹងការការពារសន្តិសុខសម្រាប់បណ្តាខេត្តជាប់ព្រំដែនអ៊ុយក្រែន។ សេចក្តីសម្រេចនេះត្រូវបានដាក់ចេញក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសម្របសម្រួលសន្តិសុខយោធានៅតាមតំបន់ព្រំដែន ដែលទើបបានបង្កើតឡើងនៅថ្ងៃទី ១៥ ខែសីហា។

ជាក់ស្តែង លោករដ្ឋមន្ត្រី Belousov បានឲ្យដឹងថា អង្គភាពទាំងនេះនឹងត្រូវបានដាក់ឈ្មោះត្រូវនឹងខេត្តដែលខ្លួនទទួលបន្ទុក នោះគឺ Belgorod, Bryansk និង Kursk ។ លោករដ្ឋមន្ត្រី Belousov បានសង្កត់ធ្ងន់ថា បេសកកម្មរបស់អង្គភាពទាំងនេះ គឺការពារប្រជាជនក្នុងតំបន់និងការពារទឹកដីរុស្ស៊ី ប្រឆាំងនឹងការវាយប្រហារដោយយន្តហោះដ្រូននិងមធ្យោបាយវាយប្រហារផ្សេងទៀត។

រុស្ស៊ីបានបង្កើ​ត​អ​ង្គភា​ពការពារព្រំដែនថ្មីចំនួន៣ - ảnh 1លោក Andrey Belousov រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី។ រូបថត៖ Sputnik

យោងតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិរុស្ស៊ី ក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រី Belousov ក៏បានតែងតាំងមន្ត្រីមួយចំនួនទទួលបន្ទុកសន្តិសុខព្រំដែនផងដែរ។ កាលពីថ្ងៃទី ១៥ ខែសីហា ក្រសួងការពារជាតិរុស្ស៊ីបានបង្កើតក្រុមប្រឹក្សាសម្របសម្រួលសន្តិសុខនៅក្នុងខេត្តជាប់ព្រំដែនទាំងបី ដែលបានរៀបរាប់ខាងលើ ដោយសមាជិករួមមានថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គសេនាធិការ និងប្រមុខខេត្តទាំងបីនេះ។ ប្រមុខក្រុមប្រឹក្សាគឺរដ្ឋមន្ត្រីក្រសួងការពារជាតិ។

នៅថ្ងៃដដែលនោះ ទីភ្នាក់ងារសារព័ត៌មាន TASS បានដកស្រង់សេចក្តីប្រកាសរបស់ក្រសួងគ្រាអាសន្នរុស្ស៊ីដែលបានឲ្យដឹងថា មនុស្សជាង ១២២.០០០ នាក់បានធ្វើតាមការបញ្ជាឲ្យជម្លៀសរបស់អាជ្ញាធរទីក្រុង Kursk ជាកន្លែងដែលកងទ័ពអ៊ុយក្រែនបានបើកយុទ្ធនាការវាយប្រហារចូលក្នុងទឹកដីរុស្ស៊ី ចាប់តាំងពីថ្ងៃទី៦ សីហា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ