រុស្ស៊ីបានរិះគន់ជប៉ុនធ្វើសកម្មភាពដោយខ្វះសុឆន្ទះ

 រុស្ស៊ីបានរិះគន់ជប៉ុនធ្វើសកម្មភាពដោយខ្វះសុឆន្ទះ - ảnh 1
 រុស្ស៊ីបានរិះគន់ជប៉ុនធ្វើសកម្មភាពដោយខ្វះសុឆន្ទះ

(VOV)_នាថ្ងៃទី២៤ កញ្ញាក្រសួងការបរទេសរុស្ស៊ីបានសម្ដែងនូវការ​អរិចិត្តចំ
ពោះបណ្ដាវិធាន ការដាក់ទណ្ឌកម្មថ្មីរបស់ជប៉ុនចំពោះមូស្គូ ដែល​ទាក់ទិនដល់វិបត្តិនៅ អ៊ុយក្រែន ហើយចាត់ទុកនេះគឺជាជំហានខ្វះសុឆន្ទះ។ សេចក្ដីប្រកាសររបស់ក្រសួង ការបរទេសរុស្ស៊ីបានសង្កត់ធ្ងន់ថា៖ ជប៉ុនបានបង្កការខូចខាតដំបូងបង្អស់ចំពោះខ្លួន
ឯង​ និងគោលជំហររបស់មូស្គូគឺគ្មាន​ការប្រែប្រួលទេ។ រាល់វិធានការដាក់ទណ្ឌកម្ម ដោយឯកភាគីនេះគឺមិនត្រឹមត្រូវ ហើយមិនអាចទទួលបានគោលដៅទេ ថែមទាំង
បង្កើនភាពតានតឹងក្នុងទំនាក់ទំនងអន្តរជាតិតែប៉ុណ្ណោះ។

          នាថ្ងៃនេះដែរ ជប៉ុនកំពុងអនុវត្តបណ្ដាវិធានការដាក់ទណ្ឌកម្មបំពេញ​បន្ថែម
ចំពោះរុស្ស៊ី ដូចជា៖ការហាមឃាត់ធនាគារមួយចំនួនរបស់រុស្ស៊ីផ្សាយ រូបីយប័ណ្ណ នៅជប៉ុន បង្កើនសកម្មភាពត្រួតពិនិត្យដើម្បីរាំងស្កាត់បរិមាណ​អាវុធដឹកជញ្ជូនទៅ
រុស្ស៊ីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ