រុស្ស៊ីប្រកាសថានឹងតបតវិញប្រសិនជាEUអនុវតតន៌រាល់វិធានការដាក់ទណ្ឌកម្ម
|
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin |
(VOVworld)-រុស្ស៊ីនឹងតបតវិញប្រសិនជាEUអនុវត្តន៍រាល់វិធានការដាក់ទណ្ឌកម្ម។
នេះជាសេច ក្តីប្រកាស របស់ក្រសួងការបរទេសរុស្ស៊ីនាថ្ងៃទី៧មិនា។ សេចក្តី
ប្រកាសនេះបាននាំចេញបន្ទាប់ពីកិច្ចប្រជុំវិសាមាញ្ញរបស់ក្រុមប្រឹក្សាអឺរ៉ុប នាថ្ងៃ
ទី៦មិនា នៅ Brussels ស្តីអំពីស្ថានភាពនៅអ៊ុយក្រែនក្នុងនោះប្រកាសវិធានការដាក់
ទណ្ឌកម្មរុស្ស៊ីមួយចំនួនដោយលើកច្បាស់ថា ក្នុងពេលដែលសហគមអន្តរជាតិ កំពុងខំប្រឹងប្រែងស្វែងរកដំណោះស្រាយ សម្រាប់វិបត្តិនៅអ៊ុយក្រែន ប៉ុន្តែសហ
ភាពអឺរ៉ុបពុំមានគោលជំហស្ថាបនានៅពេលដែលបដិ សេដ្ឋសហប្រតិបត្តិការ
ជាមួយរុស្ស៊ីក្នុងបណ្តាបញ្ហាសំខាន់ៗសម្រាប់ប្រជាជននិង មជ្ឈដ្ឋានអង្គភាព
អាជីវកម្មនៃភាគីទាំងពីរ។ រុស្ស៊ីមិនទទួលយកការគំរាមកំហែង ឬដាក់ទណ្ឌកម្ម
ណាមួយឡើយ ហើយនឹងតបតវិញក្នុងករណីគំរាមកំហែងនេះត្រូវ បានអនុវត្តន៍។
ទាក់ទិនដល់ការដែលអាមេរិកនិងប្រទេសលោកខាងលិចប្រកាសថា ការធ្វើ
ប្រជាមតិនៅ Krym គឺមិនស្របច្បាប់ នាថ្ងៃទី៧មិនា ប្រធានព្រឹទ្ធសភា រុស្ស៊ីលោក
Valentina Matvienko អះអាងថា សេចក្តីសម្រេចធ្វើសាធារណ មតិជាសិទ្ធស្រប
ច្បាប់របស់រដ្ឋសភា និងស្របច្បាប់របស់ Krym។ អ្នកនាំពាក្យ របស់ប្រធានាធិបតី
រុស្ស៊ី លោក Mmitry Peskov ឲ្យដឹងថា មិនអើពើដល់ការខ្វែង គំនិតដ៏ជ្រាលជ្រៅ
ជាមួយលោកខាងលិចអំពីអ៊ុយក្រែនឡើយ រុស្ស៊ីសង្ឃឹមថា មិនកើតមានឡើង សង្រ្គាមត្រជាក់ថ្មីឡើយ៕