រុស្ស៊ីរិះគន់អាមេរិកដាក់ទណ្ឌកម្មសារជាថ្មីទៅលើអ៊ីរ៉ង់

(VOVWORLD) -រុស្ស៊ី "មានការខកចិត្តយ៉ាងជ្រាលជ្រៅ" អំពីការដាក់ទណ្ឌកម្មសារជាថ្មីរបស់អាមេរិកទៅលើអ៊ីរ៉ង់។ 
រុស្ស៊ីរិះគន់អាមេរិកដាក់ទណ្ឌកម្មសារជាថ្មីទៅលើអ៊ីរ៉ង់ - ảnh 1ប្រធានាធិបតីអាមេរិក លោក Donald Trump 

នាថ្ងៃទី ៧ សីហា ក្រសួងការបរទេសអាមេរិកបានចេញសេចក្ដីប្រកាស ក្រោយពីពេលរដ្ឋអំណាចប្រធានាធិបតីអាមេរិក លោក Donald Trump បានដាក់ទណ្ឌកម្មសារជាថ្មីទៅលើប្រទេសសាធារណរដ្ឋឥស្លាម។ ជាក់ស្ដែង នាថ្ងៃទី ៧ សីហា អាមេរិកបានចេញបទដាក់ទណ្ឌកម្មសារជាថ្មី ដោយ ហាមឃាត់ការទិញប្រាក់ដុល្លាអាមេរិក ការជួញដូរមាស លោហៈធាតុ រួមទាំងផ្នែកឧស្សាហកម្មសំខាន់ៗរបស់អ៊ីរ៉ង់ដូចជា៖ ធ្យូង អាលុយមីញ៉ូម ដែកថែប និងផ្នែកទន់។ ចាប់ពីថ្ងៃទី ៥ វិច្ចិការ អាមេរិកគ្រោងចេញបទដាក់ទណ្ឌកម្មជាលើកទីពីរ តម្រង់លើវិស័យដូចជា កំពង់ផែ ថាមពល ដឹកជញ្ជូនតាមផ្លូវសមុទ្រ ការជួញដូរប្រេងឧស្ម័ន និងកិច្ចព្រមព្រៀងធ្វើអាជីវកម្មរវាងបុគ្គល និងអង្គការអន្តរជាតិជាមួយធនាគារកណ្ដាលអ៊ីរ៉ង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ