រុស្ស៊ីវាយតម្លៃខ្ពស់ចំពោះយថាទស្សន៌នៃកិច្ចចរចាររវាងក្រុម P5+1ជាមូយអ៊ីរ៉ង់

រុស្ស៊ីវាយតម្លៃខ្ពស់ចំពោះយថាទស្សន៌នៃកិច្ចចរចាររវាងក្រុម P5+1ជាមូយអ៊ីរ៉ង់ - ảnh 1
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី Alexander Lukashevich
(រូបថតៈ topnews.in)


(VOVworld)-នាថ្ងៃទី១៧តុលា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី Alexander
Lukashevich បានចាត់ទុកថា កិច្ចចរចារទើបនឹងប្រព្រឹត្តទៅនៅGeneva (ស្វីស)
រវាង អ៊ីរ៉ង់ជាមួយក្រុម P5+1 (រួមមានអង់គ្លេស អាមេរិក រុស្ស៊ី បារំាង ចិន និងអា
ល្លឺម៉ង) ស្តីអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់គឺមានយថាទស្សន៌។ ថ្លែងមតិក្នុងសន្និ
សីទ កាសែតជាប្រចាំសប្តាហ៌ លោក Alexander Lukashevich ចាត់ទុកថា សំ
ណើរថ្មី របស់អ៊ីរ៉ង់អាចជម្រុញកិច្ចចរចារឲ្យមានការវិវឌ្ឍន៌ និងជាសក្ខីភាព
បញ្ជាក់ថា អ៊ីរ៉ង់ មានគោលបំណងដោះស្រាយរាល់បញ្ហាដែលភាគីទាំង៦យក
ចិត្តទុកដាក់ដូចគ្នា។ តាមលោក Lukashevich ថា វង់ចរចារជាបន្តគ្រោងនឹងប្រ
ព្រឹត្តទៅនាថ្ងៃទី៧និងទី៨វិច្ឆិកាខាងមុខនៅGeneva ស្វីស៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ