រុស្ស៊ីអំពាវនាវឲ្យកងកម្លាំងនយោបាយនៅប្រទេសវេណេហ្ស៊ុអេឡាអង្គុយនៅក្នុងតុចរចា

(VOVWORLD) - នាថ្ងៃទី ៤ ខែមេសា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានអំពាវនាវឱ្យកម្លាំងនយោបាយនានាទទួលខុសនិងមានភាពម្ចាស់ការក្នុងរាល់សកម្មភាពរបស់ខ្លួននៅប្រទេសវេណេហ្ស៊ុយអេឡា ដើម្បីឈានទៅអង្គុយនៅក្នុងតុចរចា។
រុស្ស៊ីអំពាវនាវឲ្យកងកម្លាំងនយោបាយនៅប្រទេសវេណេហ្ស៊ុអេឡាអង្គុយនៅក្នុងតុចរចា - ảnh 1 អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ លោកស្រី Zakharova បានសង្កត់ធ្ងន់ថា៖ "ជាថ្មីម្តងទៀតយើងខ្ញុំសូមអំពាវនាវដល់កម្លាំងនយោបាយនានា ដែលមានការទទួលខុសត្រូវ កិត្យានុភាព និងសំខាន់បំផុតគឺមានភាពម្ចាស់ការក្នុងសកម្មភាពរបស់ខ្លួននៅប្រទេសវេណេហ្ស៊ុយអេឡា ទោះបីជាមាន  ទស្សនៈយ៉ាងម៉េចក៏ដោយ ចូរអង្គុយនៅក្នុងតុចរចាសម្រាប់អនាគតនិងសន្តិភាពរបស់មាតុភូមិនិងប្រទេសជាតិរបស់ខ្លួន"។ លោកស្រី Zakharova បានបន្តទៀតថា រុស្ស៊ីត្រៀមខ្លួនជាស្រេចចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងដោយធ្វើជាអ្នកសម្របសម្រួលនិងផ្អែកទៅលើវិធីទាក់ទងប្រកបដោយស្ថាបនានិងយកចិត្តទុកដាក់លើទស្សនៈរបស់ភាគីនានានៅវ៉េណេស៊ុយអេឡាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ