លើកកំពស់ទំនាក់ទំនងរវាងអាស៊ានជាមួយចិនមួយកំរិតថែមទៀត

​​​​​​​​​​​​​​            

លើកកំពស់ទំនាក់ទំនងរវាងអាស៊ានជាមួយចិនមួយកំរិតថែមទៀត - ảnh 1
រូបថត​VNA

Vovworld-អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Quang Vinh  បានឆ្លើយតប
សម្ភាសជាមួយមជ្ឈដ្ឋានអ្នសារព័ត៌មានវៀតណាមនៅក្រុងប៉េកាំងនាថ្ងៃទី៣១សីហា
អំពីលទ្ឋផលដែលទទួលបានក្នុងសន្និសីទពិសេសថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ានចិន
នាពេលថ្មីៗនេះ។ស្តីពី អត្ថន័យនិងលទ្ឋផលលេចធ្លោនៃសន្និសីទ​ លោក Pham Quang
Vinh អោយដឹងថា៖ភាគីទាំង២បានបាន​ឯកភាពអំពីសារសំខាន់និងការជំរុញខ្លាំងថែម
ទៀតទំនាក់ទំនងទ្វេភាគីដើម្បីផលប្រយោធន៍របស់ភាគីទាំង២​ ក៍ដូចជាសន្តោភាព
ស្ថិរភាពនិងភាពសម្បូរុងរឿងរួមក្នុងតំបន់ទៀតផង។ដោយហេតុនេះបណ្តារដ្ឋមន្រ្ត
ការបរទេសបានមូលមតិជាឯកឆ័ន្តថា៖នឹងកសាងចក្ខយវិស័យដ៍យូរអង្វែងសំដៅ លើក
កំពស់ទំនាក់ទំនងរវាងអាស៊ានជាមួយចិនមួយកំរិតថែមទៀត។ទី២គឺ​ភាគីទាំង២ត្រូវតែ
កសាង និងបង្កើនទំនុកទុកចិត្តយុទ្ឋសាស្រ្ត និង ទំនុកទុកចិត្តគ្នាទៅវិញទៅមកដើម្បី
ធ្វើជាគ្រឹះស្ថានឲ្យការបើកទូលាយនិងបង្កើនទមនាក់ទំនងសហប្រតិបត្តិការលើគ្រប់
វិស័យ។ទី៣គឺជំរុញខ្លាំងកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគ។ភាគីទាំង២ខំប្រឹងប្រែងទទួលអោយបានតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីចំនួន​៥០០ពាន់
លានដុល្លារអាមេរិកនាឆ្នាំ២០១៥។ចុងក្រោយគឺភាគីទាំង២ឯកភាពអំពីសារសំខាន់នៃ
ការកសាងទំនុកទុកចិត្ត  ការធានាសន្តិភាពសន្តិសុខនៅក្នុងតំបន់។ក្នុងនោះមានការដោះ
ស្រាយបញ្ហាសមុទ្រខាងកើតដ៍សំហេតុសំផលដោយឈរលើគោលដៅរួមគឺធានាសន្តិភាព ស្ថិរភាពសន្តិសុវត្ថិភាពនាវាចរណ៍នៅសមុទ្រខាងកើត។ល។
ស្តីពិការរួមវិភាគទានរបស់គណះប្រតិភូវៀតណាមក្នុងការ លើកកំពស់ទំនាក់ទំនងរវាង
អាស៊ានជាមួយចិនមួយកំរិតថែមទៀត  លោកអនុរដ្ឋមន្រ្តីការបរទេសវៀតណាម Pham
 Quang Vinh អោយដឹងថា៖គណះប្រតិភូវៀតណាមដឹកនាំដោយលោករដ្ឋមន្រ្តីការបរទេស  Pham Binh Minh  បាននាំចេញការផ្តើមគំនិតមានចរិតលក្ខណះជាក់ស្តែងនិងរួមវិភាគទាន
យ៉ាងសកម្មក្នុងការជោគជ័យនៃសន្និសីទលើកនេះ។នោះជាការផ្តើមគំនិតស្តីពី
ការជំរុញខ្លាំងទំនាក់ទំនងដៃគូយុទ្ឋសាស្រ្តាអាស៊ាន-ចិនក្នុងនេះផ្តោតសំខាន់ដល់ការ
បង្កើនទំនុកទុកចិត្តខាងនយោបាយ​និងទំនុកទុកចិត្តគ្នាទៅវិញទៅមក។ទី២គឺផ្តល់អាទិ
ភាពអោយការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ឋនិងគមនាគមន៍។ទិ៣គឺបង្កើនកចិ្ច​សហប្រតិបត្តិការ ធានាសន្តិភាព ស្ថិរភាពនិងសន្តិសុខក្នុងតំបន់ដែលក្នុងនោះមានសន្តិភាព ស្ថិរភាពសន្តិសុវត្ថិភាពនាវាចរណ៍នៅសមុទ្រខាងកើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ