លើកកំពស់ប្រសិទ្ធិភាពការជួយជ្រៀមជ្រែងនិងអនុវត្តទិវាច្បាប់វៀតណាម
|
ទិដ្ឋភាពនៃសិក្ខាសាលា |
(VOVworld)-នាព្រឹកថ្ងៃទី៧វិច្ឆិកានៅទីក្រុងហាណូយ ក្រសូងយុត្តិធម៌បានរៀបចំសិក្ខា
សាលា ស្តីពីដំណោះស្រាយលើកកំពស់ប្រសិទ្ធិភាពនៃការជួយជ្រោមជ្រែងនិងអនុវត្ត
ទិវាច្បាប់វៀតណាម ថ្ងៃទី៩វិច្ឆិកា។ នៅក្នុងសិក្ខាសាលានេះ តំណាងចូលរួមបានស្នើរថា
គប្បីបន្តធ្វើការផ្លាស់ប្តូរថ្មីនូវខ្លឹមសារនិងរបៀបរៀបចំការអនុវត្តទិវាច្បាប់ ដើម្បីការ
ងារស្វែងយល់ច្បាប់ក្លាយទៅជាការងារប្រចាំរបស់មនុស្សគ្រប់រូបក្នុងសង្គម។ លោក
Do Xuan Lan ប្រធាននាយកដ្ឋានផ្សព្វផ្សាយច្បាប់ ក្រសួងយុត្តិធម៌បានស្នើថា៖
“ជ្រូតជ្រៀបការផ្សព្វផ្សាយដើម្បីលើកកំពស់មនសិការអំពីទីតាំង តួនាទី របស់រដ្ឋ
ធម្មនុញ ច្បាប់ ក្នុងការគ្រប់គ្រងប្រទេសជាតិ ក៏ដូចជាទិវាច្បាប់និងការងារផ្សព្វផ្សាយ
អប់រំច្បាប់។បន្តផ្លាស់ប្តូរថ្មីនូវខ្លឹមសារ និងរបៀបរៀបចំទិវាច្បាប់ដើម្បីទិវានេះកាន់តែ
ជិតស្និទ្ធជាមួយជីវភាពរស់នៅ”៕