លើកកម្ពស់ភាពម្ចាស់ការ សមត្ថភាពច្នៃប្រឌិត និងភាពបត់បែនក្នុងការអភិវឌ្ឍ អាជីវកម្ម
(VOVWORLD) - ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម លោក Tran Tuan Anh ក៏បានស្នើថា តំណាងសមាគមធុរកិច្ច និងសហគ្រាសដាក់ចេញនូវសំណើរអំពីគោល ដៅ ភារកិច្ច និងដំណោះស្រាយនានា ដើម្បីកសាង និងលើកកំពស់តួនាទីរបស់ក្រុមសហគ្រិននៅឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥។
ប្រធានគណៈកម្មការសេដ្ឋកិច្ចមជ្ឈិម លោក Tran Tuan Anh ថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ nhandan.vn) |
នារសៀលថ្ងៃទី ១៥ ខែកញ្ញា នៅទីក្រុងហាណូយ ក្នុងជំនួបធ្វើការជាមួយតំណាងក្រុមធុរកិច្ច សហគម ន៍ធុរកិច្ច អំពីការអនុវត្តសេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោ បាយ ស្តីពីការកសាង និងលើកកំពស់តួនាទី របស់ពាណិជ្ជករវៀត ណាម ក្នុងដំណាក់កាលជំរុញឧស្សា ហូបនីយកម្ម ទំនើបភាវូបនីយកម្ម និង ការធ្វើសមាហរណកម្មអន្តរជាតិ ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម លោក Tran Tuan Anh បានអះអាងថា អាជីវកម្មនិងសហគ្រិនវៀតណាម មិនត្រឹមតែត្រូវការលើកកំពស់សមត្ថភាពប្រកួតប្រជែងក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងត្រូវឈានដល់កម្រិតតំបន់ និងអន្តរជាតិទៀតផង។ យ៉ាងណាមិញ ចាំបាច់ត្រូវជំរុញបន្ថែមទៀតនូវគំនិតផ្តួចផ្តើម សមត្ថភាពច្នៃប្រឌិត និងភាពបត់បែន ដោយមិនត្រឹមតែអភិវឌ្ឍន៍អាជីវកម្មដែលខ្លួនជាម្ចាស់ប៉ុណ្ណោះទេ ថែមទាំងត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ និងតភ្ជាប់ជាមួយគ្នា ដើម្បីបង្កើតកម្លាំងពលំ និងលើកកំពស់តួនាទីរបស់សហគ្រាសវៀតណាម ឲ្យចូលរួមយ៉ាងស៊ីជម្រៅនៅក្នុងខ្សែសង្វាក់តម្លៃក្នុងតំបន់ និងពិភពលោក។ ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម លោក Tran Tuan Anh ក៏បានស្នើថា តំណាងសមាគមធុរកិច្ច និងសហគ្រាសដាក់ចេញនូវសំណើរអំពីគោលដៅ ភារកិច្ច និងដំណោះស្រាយនានា ដើម្បីកសាង និងលើកកំពស់តួនាទីរបស់ក្រុមសហគ្រិននៅឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៤៥៕