លើកដម្កើងគំរូមហាជនចំនួន១៨៥នាក់ធានាសុវត្ថិភាពចរាចរ។
VOV -  
(VOV) /  
|
លើកដម្កើងគំរូមហាជនចំនួន១៨៥នាក់ធានាសុវត្ថិភាពចរាចរ។ |
VOV-នាព្រឹកថ្ងៃទី២៥សីហានៅមជ្ឈមណ្ឌលវប្បធម៍ Au Co ហាណូយ ក្រសួងគមនាគមនិងដឹកជញ្ជូនវៀតណាមបានសហការជាមួយគណៈកម្មាធិការសុវត្ថិភាពចរាចរជាតិរៀបចំសន្និសីទលើកដម្កើងបណ្ដាគំរូមហាជនក្នុងចលនាកសាងចរាចរនិងធានាសណ្ដាប់ធ្នាប់សុវត្ថិភាពចរាចរ។ គំរូចំនួន១៨៥នាក់ត្រូវ
បានលើកដម្កើងក្នុងពិធី។ ថ្លែងមតិនៅពិធីឧបនាយករដ្ឋមន្ត្រី Hoang Trung Hai
បានវាយតំលៃខ្ពស់រាល់ការងាររបស់បុគ្គលគំរូបានរួមចំណែកធានាសុវត្ថិភាព
ចរាចរនិងកសាងចរាចរ។ ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai បានលើកច្បាស់
ថា បក្សនិងរដ្ឋជានិច្ចកាលចាំនិងវាយតំលៃខ្ពស់បណ្ដាគំរូក្នុងការអភិវឌ្ឍន៍ចរាចរ។
“អនុវត្តសេចក្តីសំរេចចិត្តមហាសន្និបាតលើកទី១៣ យើងបាននាំចេញកម្មវិធីអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋានរចនាសម្ព័ន្ធព្រមៗគ្នា។ ប្រការនេះមានអត្ថន័យដ៏សែន
សំខាន់ឲ្យការអភិវឌ្ឍន៍ចីរភាពរបស់ប្រទេសជាតិ។ ដើម្បីអនុវត្តកម្មវិធីនោះទាមទាយើងត្រូវអំពាវនាវបណ្ដាប្រភពវិនិយោគពិសេសគឺពីមណ្ឌលសង្គមប្រជាជន”
VOV
-VOV