|
លើកដម្កើងអ្នកបរិច្ចាកឈានគំរូទូទាំងប្រទេសចំនួន១០០នាក់ឆ្នាំ២០១២។ |
VOV- រំលឹកខួបអនុស្សាវរីយ៍ទិវាពិភពលោកលើកដម្កើងអ្នកបរិច្ចាកឈាម
(ទី១៤មិថុនា) នារសៀលថ្ងៃទី១០មិថុនា នៅក្រុងហាណូយវៀតណាម
គណៈកម្មាធិការបញ្ជាណែនាំជាតិចលនាបរិច្ចាកឈាមបានសហការជាមួយ
វិទ្យាស្ថានឈាមវិទ្យានិងបរិច្ចាកឈាមមជ្ឈឹមបានរៀបចំពិធីលើកដម្កើងអ្នក បរិច្ចាកឈាមគំរូទូទាំងប្រទេសចំនួន១០០នាក់ជួបប្រាស្រ័យនិងផ្លាស់ប្តូរបទ
ពិសោធន៍ក្នុងការងារចលនាសហគមន៍ចូលរួមបរិច្ចាកឈាម។ ថ្លែងមតិនៅ
ពិធី រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម ប្រធានគណៈកម្មាធិការ បញ្ជា ណែនាំជាតិចលនាបរិច្ចាកឈាមស្ម័គចិត្ត Nguyen Thi Kim Tien បានសង្កត់
ធ្ងន់ថា៖
“ដំណាងគំរូ១០០នាក់ថ្ងៃនេះជាបណ្ដាបុប្ជាដ៏ស្អាតក្នុងសួនផ្កាសម្បុរសធម៍នៃ
ប្រជាជាតិ ដំណាងឲ្យជនរាប់លានលើកចូលរួមបរិច្ចាកឈាមស្ម័គចិត្ត គ្រួសារ
រាប់រយមានសមាជិកភាគច្រើនចូលរួមបរិចាកឈាម។បណ្ដាសកម្មភាពគួរ
ឲ្យកោតគោរពនោះរបស់អស់លោកលោកស្រីនិងបណ្ដាមិត្តបានជួយឲ្យអ្នក
ជំងឺរួចផុតពីភាពលំបាក ជួយឲ្យផ្នែកសុខាភិបាលបន្ធូស្រាលការលំបាកអំពី
ឈាមបំរើការជួយសង្គ្រោះបន្ទាន់និងព្យាបាលជំងឺ ជាងនេះទៅ ទៀតគឺគំរូ អំពីទឹកចិត្តមេត្តាធម៍ស្រលាញ់មនុស្សនៅប្រទេសយើងនោះគឺបរិច្ចាកឈាម ជួយសង្គ្រោះមនុស្ស៕”