លើកតម្កើងអ្នកដឹកនាំការផ្លាស់ប្តូរឌីជីថលឆ្នើមចំនួន ១៥ នាក់ ឆ្នាំ ២០២៤

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃសិក្ខាសាលាជាតិស្តីពីរដ្ឋាភិបាលឌីជីថលឆ្នាំ ២០២៤ ទៅនាយប់ថ្ងៃទី ២៥ ខែតុលា នៅទីក្រុង Da Nang បានប្រព្រឹត្តទៅពិធីប្រកាសនិងលើកតម្កើងដល់ថ្នាក់ដឹកនាំចំនួន ១៥ នាក់ ដែលមានឯកទេសលើការផ្លាស់ប្តូរឌីជីថល បច្ចេកវិទ្យាព័ត៌មាន និងសន្តិសុខព័ត៌មានឆ្នើម ឆ្នាំ ២០២៤។ 
លើកតម្កើងអ្នកដឹកនាំការផ្លាស់ប្តូរឌីជីថលឆ្នើមចំនួន ១៥ នាក់ ឆ្នាំ ២០២៤ - ảnh 1លើកតម្កើងដល់អ្នកដឹកនាំឆ្នើមនៃការផ្លាស់ប្តូរឌីជីថល (រូបថត៖ Vo Van Dung/TTXVN)

នេះគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលរៀបចំដោយសម្ព័ន្ធក្រុមហ៊ុនទិន្នន័យអន្តរជាតិប្រចាំនៅវៀតណាមសហការជាមួយសមាគមប្រព័ន្ធផ្សព្វផ្សាយឌីជីថលវៀតណាម និង CEO & CIO Club ដើម្បីស្វែងរក ជ្រើសរើស និងលើកតម្កើងដល់អ្នកដឹកនាំការផ្លាស់ប្តូរឌីជីថល បច្ចេកវិទ្យាព័ត៌មាន សន្តិសុខព័ត៌មានក្នុងវិស័យរដ្ឋ និងសហគ្រាសនៅវៀតណាម ក្រុមប្រឹក្សាវិនិច្ឆ័យបានពិនិត្យ និងជ្រើសរើសបេក្ខជនឆ្នើមចំនួន ១៥ រូប ក្នុងចំណោមបេក្ខជនចំនួន ៤១ រូប ដែលត្រូវបានសមាជិកក្រុមប្រឹក្សាណែនាំ ដើម្បីចូលរួមលើកតម្កើងក្នុងពិធីនេះ ដោយមាន៣ប្រភេទ៖ អ្នកដឹកនាំការផ្លាស់ប្តូរឌីជីថលឆ្នើម អ្នកដឹកនាំបច្ចេកវិទ្យាព័ត៌មានឆ្នើម និងអ្នកដឹកនាំសន្តិសុខព័ត៌មានឆ្នើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ