លោកនាយករដ្ឋមន្ត្រីរុស្ស៊ីបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ
|
លោកនាយករដ្ឋមន្ត្រីរុស្ស៊ីបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ |
(VOV)_នាយប់ថ្ងៃទី៧ មេសា នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev រួម
ជាមួយគណៈប្រតិភូជាន់ខ្ពស់រុស្ស៊ី បានចាកចេញពីទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី៥
ដល់ថ្ងៃទី៧មេសា។ ក្នុងរយៈពេលស្នាក់នៅវៀតណាម លោកនាយករដ្ឋមន្ត្រី Dmitry
Medvedev បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី Nguyen Tan Dung ជួបសម្ដែងការ
គួរសមចំពោះអគ្គលេខាបក្ស Nguyen Phu Trong ប្រធានរដ្ឋ Truong Tan Sang និង
ប្រធានរដ្ឋសភា Nguyen Sinh Hung។ នៅជំនួបប្រាស្រ័យទាំងនេះ ភាគីទាំងពីរបន្ត
អះអាងនូវគោលជំហរមុនក៏ដូចជាក្រោយគឺបង្កើនថែមទៀតទំនាក់ទំនងដៃគូយុទ្ធ
សាស្ត្រលើគ្រប់វិស័យ វៀតណាម-រុស្ស៊ី បំពេញផលប្រយោជន៍យូរអង្វែងរបស់ប្រ
ជាជននៃប្រទេសទាំងពីរ ក៏ដូចជា បន្តខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការលើ
គ្រប់វិស័យ។ ភាគីទាំងពីរបានឯកភាពបន្តរក្សានិងបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ
គ្រប់ជាន់ថ្នាក់ រួមសហការយ៉ាងស្អិតរមួត និងគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរ
ជាតិ។ ភាគីទាំងពីរបានឯកភាពជំរុញល្បឿនចុះហត្ថលេខាលើកិច្ចព្រមព្រៀង
ពាណិជ្ជកម្មសេរី រវាងវៀតណាម និងសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប ក្នុងពាក់
កណ្ដាល ដើមឆ្នាំ២០១៥ ខំប្រេងប្រែងនាំតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើងដល់
១០ពាន់លានដុល្លារអាមេរិក នាឆ្នាំ ២០២០…លៗ។ ភាគីទាំងពីរក៏បានមូលមតិ
ជាឯកច័ន្ទដែរថា៖ រាល់ជំលោះនៅសមុទ្រខាងកើត ត្រូវដោះស្រាយដោយសន្តិវិធី
ដោយឈរលើគ្រឹះដ្ឋានច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជា
ជាតិ ស្ដីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ លាតត្រដាងអនុវត្តដោយគ្រប់គ្រាន់និងប្រសិទ្ធិ
ភាពនូវ សេចក្ដីថ្លែងការណ៍ស្ដីពីការប្រព្រឹត្តរបស់ភាគីនានា នៅសមុទ្រខាងកើត
( DOC) និងកសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត ( COC) យ៉ាងឆាប់ៗ៕