លោកនាយករដ្ឋមន្ត្រីស្នើឱ្យកសាងនិងពង្រឹង “៣ ផ្តោតសំខាន់” ក្នុងការផ្លាស់ប្តូរឌីជីថល៖ ច្បាប់ភាវូបនីយកម្ម ឌីជីថលភាវូបនីយកម្ម ស្វ័យប្រវត្តិកម្ម

(VOVWORLD) - នៅក្នុងសន្និសីទ គណៈប្រតិភូបានពិភាក្សាអំពីស្ថានភាព និងលទ្ធផលនៃការអនុវត្តសេវាសាធារណៈតាមអ៊ីនធឺណិត ភារកិច្ច និងដំណោះស្រាយសំខាន់ៗ ដើម្បីបង្កើនប្រសិទ្ធភាពនៃសេវាសាធារណៈតាមអ៊ីនធឺណិតនាពេលខាងមុខ។ 
លោកនាយករដ្ឋមន្ត្រីស្នើឱ្យកសាងនិងពង្រឹង “៣ ផ្តោតសំខាន់” ក្នុងការផ្លាស់ប្តូរឌីជីថល៖ ច្បាប់ភាវូបនីយកម្ម ឌីជីថលភាវូបនីយកម្ម ស្វ័យប្រវត្តិកម្ម - ảnh 1ទិដ្ឋភាពទូទៅនៃសន្និសីទ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី ៣១ សីហា នៅទីក្រុង Da Nang នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងសន្និសីទស្តីពីការលើកកំពស់ប្រសិទ្ធភាពនៃការផ្គត់ផ្គង់និងប្រើប្រាស់សេវាសាធារណៈ តាមប្រព័ន្ធ អនឡាញ ដើម្បីលើកកំពស់ការផ្លាស់ប្តូរឌីជីថលជាតិ និងការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល។ សន្និសីទនេះបានតភ្ជាប់បណ្តាញជាមួយខេត្តក្រុងចំនួន ៦៣ នៅទូទាំងប្រទេស។

នៅក្នុងសន្និសីទ គណៈប្រតិភូបានពិភាក្សាអំពីស្ថានភាព និងលទ្ធផលនៃការអនុវត្តសេវាសាធារណៈតាមអ៊ីនធឺណិត ភារកិច្ច និងដំណោះស្រាយសំខាន់ៗ ដើម្បីបង្កើនប្រសិទ្ធភាពនៃសេវាសាធារណៈតាមអ៊ីនធឺណិតនាពេលខាងមុខ។

លោកនាយករដ្ឋមន្ត្រីស្នើឱ្យកសាងនិងពង្រឹង “៣ ផ្តោតសំខាន់” ក្នុងការផ្លាស់ប្តូរឌីជីថល៖ ច្បាប់ភាវូបនីយកម្ម ឌីជីថលភាវូបនីយកម្ម ស្វ័យប្រវត្តិកម្ម - ảnh 2លោកនាយករដ្ឋមន្ត្រីអញ្ជើញថ្លែងក្នុងសន្និសីទ (រូបថត៖ VOV)

អំពីទស្សនៈ និងទិសដៅនាពេលខាងមុខ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានគូសបញ្ជាក់ថា៖ “ត្រូវផ្តោតលើគោលដៅមួយនៃការកាត់បន្ថយការចំណាយ និងពេលវេលាអនុវត្ត បង្កលក្ខណៈងាយស្រួលបំផុត និងការបម្រើល្អបំផុតសម្រាប់ប្រជាជន និងអាជីវកម្ម; បង្កលក្ខណៈងាយស្រួលបំផុតសម្រាប់ពួកគេក្នុងការអនុវត្តសេវាកម្មសាធារណៈ តាមអ៊ីនធឺណិត។ ដាក់ពង្រាយសសរស្តម្ភចំនួន ២ ប្រកបដោយប្រសិទ្ធភាព កាត់បន្ថយយ៉ាងដាច់ខាតនូវនីតិវិធីរដ្ឋបាលផ្ទៃក្នុង និងសេវាសាធារណៈ ដើម្បីបម្រើប្រជាពលរដ្ឋ និងអាជីវកម្ម។ កសាង និងពង្រឹង “៣ ផ្តោតសំខាន់” គឺ៖ ច្បាប់ភាវូបនីយកម្ម ឌីជីថលភាវូបនីយកម្ម ស្វ័យប្រវត្តិកម្ម ដោយឆ្ពោះទៅ គោលបំណង ៤ គ្មាន គឺ៖ គ្មានក្រដាស គ្មានសាច់ប្រាក់ គ្មានការទាក់ទង បើច្បាប់មិនតម្រូវការ គ្មាននរណាម្នាក់នៅពីក្រោយ”។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យបន្តយកចិត្តទុកដាក់ និងវិនិយោគក្នុងការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីបំពេញតម្រូវការសម្រាប់ការផ្លាស់ប្តូរឌីជីថលជាតិប្រកបដោយប្រសិទ្ធភាព និងរលូន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ