លោកនាយករដ្ឋមន្ត្រីហ្វាម មីញ ជីញ មានមោទនភាពចំពោះប្រជាជនវៀតណាមនៅអារ៉ាប៊ីសាអូឌីត

(VOVWORLD) - ក្នុងឱកាសចូលរួមកិច្ចប្រជុំគំនិតផ្តួចផ្តើមវិនិយោគនាពេលអនាគតលើក ទី៨ និងបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នាយប់ថ្ងៃទី២៩ ខែតុលា នៅរដ្ឋធានី Riyadh នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញនិងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានជួបសំណេះសំណាលជាមួយកម្មាភិបាលនិងបុគ្គលិកនៃស្ថានទូត និងវិស្វករវៀតណាមនៅអារ៉ាប៊ីសាអូឌីត។

លោកនាយករដ្ឋមន្ត្រីហ្វាម មីញ ជីញ មានមោទនភាពចំពោះប្រជាជនវៀតណាមនៅអារ៉ាប៊ីសាអូឌីត - ảnh 1នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញ អញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាល និយោជិតនៃស្ថានទូតវៀតណាម និងវិស្វករដែលកំពុងធ្វើការនៅអារ៉ាប៊ីសាអូឌីត (រូបថត៖ Duong Giang/TTXVN)

អញ្ជើញថ្លែងមតិក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានជូនដល់គណៈ ប្រតិភូនូវព័ត៌មានអំពីទំនាក់ទំនងវៀតណាម-អារ៉ាប៊ីសាអូឌីត ដោយវាយតម្លៃថា សក្តានុពលនៃទំនាក់ទំនងជាមួយតំបន់មជ្ឈិមបូព៌ា-អាហ្វ្រិក និងអារ៉ាប៊ីសាអូឌីតនៅតែមានទំហំធំ។ ដូច្នេះហើយនាពេលថ្មីៗនេះ និងក្នុងដំណើរទស្សនកិច្ចនេះ វៀតណាមនិងអារ៉ាប៊ីសាអូឌីតនឹងបន្តពង្រឹងការជឿទុកចិត្តផ្នែកនយោបាយ ផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ សំដៅលើកកំពស់ទំនាក់ទំនង និងចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កិច្ចព្រមព្រៀងការពារវិនិយោគ តាមនោះ ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ កិច្ចសហប្រតិបត្តិការលើវិស័យការងារ ដូចជា ធ្វើអាជីវកម្ម កែច្នៃប្រេង និងឧស្ម័ន ការផ្លាស់ប្តូរឌីជីថល គុណភាពបំប្លែងថាមពល ផលិតផលហាឡាល...។ ប្រការទាំងនេះនឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ពលករវៀតណាមដែលកំពុងធ្វើការនៅប្រទេសអារ៉ាប៊ីសាអូឌីត។

លោកនាយករដ្ឋមន្រ្តីក៏ចង់ឱ្យស្ថាប័ន និងអង្គភាពពាក់ព័ន្ធមានកម្មវិធី និងអនុវត្តសកម្មភាពបណ្តុះបណ្តាលជាប្រព័ន្ធ និងបញ្ជូនពលករទៅធ្វើការនៅប្រទេសអារ៉ាប៊ីសាអូឌីត; ពលករនិយោជិតបន្តលើកកម្ពស់ស្មារតីនៃការពឹងផ្អែកលើខ្លួនឯង ភាពជឿជាក់លើខ្លួនឯង សាមគ្គីភាព ស្រឡាញ់គ្នាទៅវិញទៅមក ជំនះការលំបាក និងបញ្ហាប្រឈមនានាដើម្បីអភិវឌ្ឍន៍ឈានទៅមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ