លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍រដ្ឋាភិបាលស្តីពីការតាក់តែងច្បាប់
(VOVWORLD) - លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ចាប់ពីដើមអាណត្តិរហូតមកដល់ ពេលនេះ រដ្ឋាភិបាលបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តការកសាង និងសុក្រិត ស្ថាប័ន ដែលជារបកគំហើញមួយក្នុងចំណោមរបកគំហើញយុទ្ធសាស្ត្រទាំងបី។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍រដ្ឋាភិបាលស្តីពីការតាក់តែងច្បាប់។ (រូបថត៖ VOV) |
នាព្រឹកថ្ងៃទី ២០ ខែសីហា នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានដឹកនាំកិច្ចប្រជុំគណៈអចិន្រ្តៃយ៍រដ្ឋាភិបាល ដើម្បីពិចារណា និងផ្តល់យោបល់លើ គម្រោងច្បាប់ស្តីពីការគ្រប់គ្រង និងវិនិយោគទុនរដ្ឋនៅសហគ្រាស គម្រោងច្បាប់ស្ដីពី ពន្ធលើប្រាក់ចំណូលអាជីវកម្ម (វិសោធនកម្ម) គម្រោងច្បាប់ស្ដីពីពន្ធលើការប្រើប្រាស់ ពិសេស (វិសោធនកម្ម) និងច្បាប់មួយចំនួនទៀត។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ចាប់ពីដើមអាណត្តិរហូតមកដល់ ពេលនេះ រដ្ឋាភិបាលបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តការកសាង និងសុក្រិត ស្ថាប័ន ដែលជារបកគំហើញមួយក្នុងចំណោមរបកគំហើញយុទ្ធសាស្ត្រទាំងបី; ហើយបានជួបប្រជុំជាបន្តបន្ទាប់ ដឹកនាំ និងបង្កើតគណៈកម្មាធិការដឹកនាំ ដើម្បីពិនិត្យ និង ដោះស្រាយការជំពាក់ជំពិនផ្លូវច្បាប់ តាមនោះ រួមចំណែកដោះស្រាយការលំបាក កាត់បន្ថយបែបបទរដ្ឋបាល និងកាត់បន្ថយការចំណាយសម្រាប់ប្រជាជន និងសហ គ្រាស។ ទាក់ទងនឹងគម្រោងច្បាប់ស្ដីពីពន្ធលើប្រាក់ចំណូលសាជីវកម្ម (ធ្វើវិសោធនកម្ម) លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា៖
“ធ្វើវិសោធនកម្មច្បាប់នេះ ក្នុងស្មារតីគឺដើម្បីពង្រីកមូលដ្ឋានប្រមូលពន្ធ ប្រមូល បានត្រឹមត្រូវ ពេញលេញ ទាន់ពេល និងទប់ស្កាត់ការបាត់បង់ពន្ធ។ ផ្លាស់ប្ដូរថ្មីគោល នយោបាយទាក់ទាញការវិនិយោគ និងលើកទឹកចិត្តដល់ការប្រើប្រាស់គោល នយោបាយពន្ធដារក្នុងវិស័យដូចជា៖ សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ច វិលជុំ... ទន្ទឹមនឹងនោះ កាត់បន្ថយបែបបទរដ្ឋបាល ការរំខាន និងកែតម្រូវប្រព័ន្ធច្បាប់ ឲ្យងាយស្រួលសម្រាប់ប្រជាជនក្នុងការបង់ពន្ធ និងងាយស្រួលសម្រាប់យើងក្នុងការ គ្រប់គ្រងពន្ធដែរ។ លំហូរសាច់ប្រាក់ដែលឆ្លងកាត់ត្រូវតែរៀបចំជាឌីជីថលទាំងស្រុង”៕