លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អំពាវនាវឲ្យសម្ព័ន្ធក្រុមហ៊ុននានារបស់ UAE បង្កើនការវិនិយោគនៅវៀតណាម
(VOVWORLD) - ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅអេមីរ៉ាតអារ៉ាប់រួម (UAE) នាព្រឹកថ្ងៃទី២៩ ខែតុលា នៅរដ្ឋធានី Abu Dhabi នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានអញ្ជើញទទួលជួបលោក Sultan Bin Ahmed Al Jaber រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាខ្ពស់ នាយកប្រតិបត្តិ (CEO) នៃសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នជាតិ Abu Dhabi របស់ UAE (ADNOC) និងសហការី។
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ អញ្ជើញទទួលជួបលោក Sultan Bin Ahmed Al Jaber រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាខ្ពស់ នាយកប្រតិបត្តិ (CEO) នៃសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នជាតិ Abu Dhabi របស់ UAE។ (រូបថត៖ VNA) |
នៅទីនេះ លោករដ្ឋមន្ត្រី Sultan Bin Ahmed Al Jaber និងសហការីភាគី UAE បានសម្ដែងគោលបំណងចង់ជំរុញកិច្ចសហ ប្រតិបត្តិការជាមួយវៀតណាមលើវិស័យផ្សេងៗគ្នាជាច្រើន ជាពិសេសកិច្ចសហ ប្រតិបត្តិការអភិវឌ្ឍន៍ថាមពល រួមទាំងគម្រោងចម្រាញ់ប្រេង ឧស្ម័នធម្មជាតិរាវ (LNG) គម្រោងថាមពលកកើតឡើងវិញ ដូចជាវាយោអគ្គីសនី ថាមពលពន្លឺព្រះអាទិត្យ ក៏ដូច ជាគោលបំណងចង់សាងសង់មជ្ឈមណ្ឌលឃ្លាំងភស្តុភារនៅវៀតណាមផងដែរ។
អេមីរ៉ាតអារ៉ាប់រួមមានបំណងចង់ឱ្យភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាខ្ពស់ បញ្ញាសិប្បនិម្មិត (AI) ការលើកកំពស់ផលិតភាព និងបង្កើន ប្រសិទ្ធភាពបច្ចេកវិទ្យា។
ថ្លែងមតិក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានឲ្យដឹងថា វៀត ណាមជាប្រទេសដែលមានសក្តានុពល និងកំពុងអភិវឌ្ឍន៍ឧស្សាហកម្មប្រេង ឧស្ម័ន ទាំងការជីកយក ការចម្រាញ់ ក៏ដូចជាពាណិជ្ជកម្មប្រេងឧស្ម័នផងដែរ។ លោកនាយក រដ្ឋមន្រ្តីបានស្នើឱ្យបណ្ដាសម្ព័ន្ធក្រុមហ៊ុនរបស់ UAE សហប្រតិបត្តិការជាមួយវៀត ណាមតាមរយៈគម្រោងជាក់លាក់ រួមទាំងការសាងសង់ឃ្លាំងប្រេងនៅវៀតណាម សម្រាប់ចែកចាយទៅកាន់តំបន់ទាំងមូល។ លើសពីនេះ លោកនាយករដ្ឋមន្ត្រីក៏បាន ស្នើឱ្យសម្ព័ន្ធក្រុមហ៊ុនរបស់ UAE ជំរុញខ្លាំងនូវកិច្ចសហប្រតិបត្តិការលើវិស័យថាមពល ជាពិសេសវាយោអគ្គីសនី ថាមពលពន្លឺព្រះអាទិត្យ បច្ចេកវិទ្យាឌីជីថល និង AI។
លោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញ ទទួលជួបលោក Sheikh Hamad Bin Zayed Al Nahyan នាយកភ្នាក់ងារវិនិយោគ Abu Dhabi (ADIA)។ (រូបថត៖ VNA) |
នាព្រឹកថ្ងៃដដែល ថ្លែងក្នុងជំនួបជាមួយលោក Sheikh Hamad Bin Zayed Al Nahyan នាយកភ្នាក់ងារវិនិយោគ Abu Dhabi (ADIA) លោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញ បានស្នើឱ្យ ADIA សហប្រតិបត្តិការ និងជួយឧបត្ថម្ភវៀតណាមក្នុងការ កសាងមូលនិធិវិនិយោគអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូរពណ៌បៃតង ការផ្លាស់ប្តូរ ថាមពល ការផ្លាស់ប្តូរឌីជីថល នវានុវត្តន៍ និងបញ្ញាសិប្បនិម្មិត (AI); សហប្រតិបត្តិការ ក្នុងការកសាង និងអភិវឌ្ឍន៍មជ្ឈមណ្ឌលហិរញ្ញវត្ថុនៅទីក្រុងហូជីមិញ និងទីក្រុង Da Nang តំបន់ពាណិជ្ជកម្មសេរី និងមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញដូចជា មជ្ឈមណ្ឌលដឹក ជញ្ជូន ស្តុកប្រេងឆៅ និងផលិតផលចម្រាញ់គីមីឥន្ធនៈនៅប្រទេសវៀតណាម។ លើសពីនេះ ADIA អាចសហការជាមួយសាជីវកម្មស្បៀងអាហាររបស់វៀតណាម ដើម្បីរួមចំណែកធានាសន្តិសុខស្បៀងអាហារសម្រាប់ UAE ផងដែរ៕