លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ គ្រូបង្រៀនកំពុងបំពេញបេសកកម្មដ៏រុងរឿងនិងគួរជាទីមោទនៈ
(VOVWORLD) - នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញជួបសំណេះ សំណាលជាមួយតំណាងគ្រូបង្រៀន និងអ្នកគ្រប់គ្រងឆ្នើមផ្នែកអប់រំក្នុងឱកាសទិវាគ្រូបង្រៀនវៀតណាម ថ្ងៃទី២០ ខែវិច្ឆិកា។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងលើកទឹកចិត្តដល់គ្រូបង្រៀន (រូបថត៖ TTXVN) |
លោកគ្រូអ្នកគ្រូដែលចូលរួមក្នុងជំនួបនេះ គឺជាគ្រូបង្រៀងតំណាងឲ្យគ្រូបង្រៀន និងអ្នកគ្រប់គ្រងផ្នែកអប់រំជាង ១,៥ លាននាក់ទូទាំងប្រទេស។
តាងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះគ្រូបង្រៀនគ្រប់ជំនាន់ ទូទាំងប្រទេស។ ទន្ទឹមនឹងនោះ លោកក៏បានចែករំលែកការលំបាក ទទួលស្គាល់ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងជំនះរាល់ការលំបាក និងស្នាដៃរបស់លោកគ្រូ អ្នកគ្រូទូទាំងប្រទេស។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា អ្នកទាំងអស់ ដែលបម្រើការងារក្នុងវិស័យអប់រំនិងបណ្តុះបណ្តាល សុទ្ធតែកំពុងបំពេញបេសកកម្មប្រកបដោយភាពរុងរឿងនិងគួរជាទីមោទនៈបំផុត។ បក្សនិងរដ្ឋតែងតែចាត់ទុកការអប់រំជាគោលនយោបាយជាតិជាចម្បង។
រដ្ឋបានចំណាយធនធានជាអាទិភាពលើការវិនិយោគសម្រាប់ការអភិវឌ្ឍវិស័យអប់រំ។ គោលនយោបាយផ្តោតលើកំណែទម្រង់វិស័យអប់រំគ្រប់ជ្រុងជ្រោយ ដែលក្នុងនោះ យកចិត្តទុកដាក់លើការអភិវឌ្ឍជួរគ្រូបង្រៀន ជាពិសេសគ្រូបង្រៀននៅតំបន់ដាច់ស្រយាល ព្រំដែននិងកោះសមុទ្រ។ ទោះបីជានៅតែប្រឈមមុខនឹងការលំបាកជាច្រើនក៏ដោយ ក៏វិស័យអប់រំនិងបណ្តុះបណ្តាលបានរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់បុគ្គលិកលក្ខណៈ និងសីលធម៌របស់យុវជនជំនាន់ក្រោយ ជួយអភិវឌ្ឍធនធានមនុស្ស លើកកំពស់ស្តង់ដារបញ្ញារបស់មនុស្ស និងបណ្តុះបណ្តាលធនធានមនុស្ស រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៃប្រទេសជាតិ។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ផ្ញើសារជូនពរលោកគ្រូ អ្នកគ្រូ អ្នកគ្រប់គ្រងផ្នែកអប់រំទូទាំងប្រទេស និងគ្រូបង្រៀនជាជនបរទេសដែលកំពុងបង្រៀននៅប្រទេសវៀតណាម ដោយអនុវត្តន៍តាមការបង្រៀនរបស់លោកអ៊ំហូ “ដើម្បីផលប្រយោជន៍រយៈពេល១០ឆ្នាំដាំដើមឈើ - ដើម្បីប្រយោជន៍រយៈពេល ១០០ ឆ្នាំ បណ្តុះមនុស្ស”៕