លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបសវនាការជាមួយប្រធានាធិបតីទីម័រឡេស្តេ

(VOVWORLD) - នារសៀលថ្ងៃទី ២ សីហា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រី វៀតណាម លោក Pham Minh Chinh បានទទួលជួបសវនាការជាមួយប្រធានាធិបតីទីម័រឡេស្តេ លោក Jose Ramos-Horta ក្នុងឱកាសដែលលោកប្រធានាធិបតីមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម (ចាប់ពីថ្ងៃទី ៣១ ខែកក្កដា ដល់ថ្ងៃទី ៣ សីហា)។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបសវនាការជាមួយប្រធានាធិបតីទីម័រឡេស្តេ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានទទួលជួបសវនាការជាមួយប្រធានាធិបតីទីម័រឡេស្តេ លោក Jose Ramos-Horta។ (រូបថត៖ VOV)

ដោយវាយតម្លៃថាអង្ករជាទំនិញស្នូលក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ លោកនាយករដ្ឋមន្ត្រីវៀតណាមបានស្នើឱ្យភាគីទាំងពីរពន្យាពេល ឬចុះហត្ថលេខាលើអនុ
ស្សរណៈយោគយល់ថ្មីស្តីពីពាណិជ្ជកម្មអង្ករ រួមចំណែកធានាសន្តិសុខស្បៀងអាហារ; លើកទឹកចិត្តទីម័រឡេស្តេបង្កើនការនាំចូលទំនិញវៀតណាម ស្របតាមតម្រូវការ និងនិន្នាការរបស់ទីម័រឡេស្តេ ដូចជា៖ វាយនភណ្ឌ ស្បែកជើង ភេសជ្ជៈ អាហារទឹកដោះគោ អាហារកែច្នៃ កសិផល និងជលផល...។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យទីម័រឡេស្តេឆាប់ដោះស្រាយការជំពាក់ជំពិនក្នុងអាជីវកម្មរបស់សហគ្រាសវៀតណាមនៅមូលដ្ឋាន ហើយបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់សហគ្រាសវៀតណាមពង្រីកការវិនិយោគអាជីវកម្ម ជាពិសេសលើវិស័យទូរគមនាគមន៍ ការផ្តល់ដំណោះស្រាយសេវាកម្មឌីជីថល និងការរុករក ធ្វើអាជីវកម្មប្រេងឧស្ម័នផងដែរ។

ដោយសម្ដែងពីចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះបទពិសោធន៍របស់វៀតណាមក្នុងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងការធ្វើសមាហរណកម្មអន្តរជាតិប្រកបដោយជោគជ័យនោះ ប្រធានាធិបតីទីម័រឡេស្តេសង្ឃឹមថា វៀតណាមនឹងគាំទ្រទីម័រឡេស្តេក្នុងវិស័យដែលវៀតណាមមានប្រៀបខ្លាំងដូចជា៖ កសិកម្ម និងការធានាសន្តិសុខស្បៀងអាហារ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ និងបណ្តុះបណ្តាល ការអភិវឌ្ឍធនធានមនុស្ស សុខាភិបាល ការលុបបំបាត់ភាពអត់ឃ្លាននិងកាត់បន្ថយភាពក្រីក្រ; បង្កើនការវិនិយោគនៅទីម័រឡេស្តេ; សន្យាបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសវៀតណាម។

ពិភាក្សាលើបញ្ហាអន្តរជាតិ និងតំបន់ លោកនាយករដ្ឋមន្ត្រីវៀតណាមបានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលប្រកាន់ខ្ជាប់ និងគាំទ្រទីម័រឡេស្តេ ដើម្បីក្លាយជាសមាជិកពេញសិទ្ធិនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នាពេលឆាប់ៗនេះ។ លោកប្រធានាធិបតីទីម័រឡេស្តេបានអះអាងថា ទីម័រឡេស្តេត្រៀមខ្លួនជាស្រេចគាំទ្របេក្ខភាពរបស់វៀតណាមសម្រាប់គ្រប់យន្តការ អង្គការពហុភាគី តំបន់ និងអន្តរជាតិ។

ភាគីទាំងពីរក៏បានសន្យាបន្តគាំទ្រគោលជំហរជាគោលការណ៍របស់អាស៊ានលើសមុទ្រខាងកើត ក៏ដូចជាការខិតខំប្រឹងប្រែងរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត; ការដោះស្រាយវិវាទដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS); ការអនុវត្តយ៉ាងម៉ឺងម៉ាត់ ពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC); បង្កើតបរិយាកាសអំណោយផលសម្រាប់ការចរចាអំពីក្រមប្រតិបត្តិនៃភាគីនានានៅសមុទ្រខាងកើត (COC)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ