លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចចំពោះប្រធានាធិបតីក្រិក
(VOVWORLD) - នាព្រឹកថ្ងៃទី ១៦ ឧសភា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀត ណាម លោក Nguyen Xuan Phuc បានរៀបចំពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងអធិក អធមជូនចំពោះប្រធានាធិបតីក្រិកលោកស្រី Katerina Sakellaropoulou។
ប្រធានរដ្ឋលោក Nguyen Xuan Phuc និងប្រធានាធិបតីក្រិក លោកស្រី Katerina Sakellaropoulou ពិនិត្យកងពលកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម (រូបថត៖ VOV)
|
តបតាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ប្រធានាធិបតីក្រិកលោកស្រី Katerina Sakellaropoulou បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៩ ឧសភា ឆ្នាំ ២០២២។ នាព្រឹកថ្ងៃទី ១៦ ឧសភា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានរៀបចំពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងអធិកអធមជូនចំពោះប្រធានាធិបតីក្រិកលោកស្រី Katerina Sakellaropoulou។
បន្ទាប់ពីពិធីស្វាគមន៍ លោកប្រធានរដ្ឋ Nguyen Xuan Phuc និងលោកស្រីប្រធានាធិបតីក្រិកបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរដំណើរការកិច្ចសន្ទនា។
តាមកម្មវិធីនៃដំណើរទស្សនកិច្ចនេះ លោកស្រីប្រធានាធិបតី Katerina Sakellaropoulou នឹងមានជំនួបពិភាក្សាដ៏សំខាន់មួយជាមួយប្រធានរដ្ឋ Nguyen Xuan Phuc ហើយប្រធានាធិបតី លោក Katerina Sakellaropoulou នឹងចូលជួបសម្តែងការគួរសមជាមួយអគ្គលេខាបក្សលោក Nguyen Phu Trong និងជួបជាមួយប្រធានរដ្ឋសភាលោក Vuong Dinh Hue។ ប្រធានាធិបតីក្រិកក៏បានទៅទស្សនាតំបន់វប្បធម៌ និងទេសចរណ៍មួយចំនួននៅទីក្រុងហាណូយ; ជួបជាមួយថ្នាក់ដឹកនាំទីក្រុងហូជីមិញ និងទៅទស្សនាតំបន់សេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍មួយចំនួននៅទីក្រុងហូជីមិញផងដែរ៕