លើកសរសើរបណ្ដាកម្មាភិបាល យុទ្ធជនការពារព្រំដែនតំបន់ភាគពាយ័ព្យ
|
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc (http://baodientu.chinhphu.vn/) |
(VOV)_នាព្រឹកថ្ងៃទី២៤ កុម្ភះ នៅខេត្ត Thanh Hoa គណៈកម្មាធិការទទួល បន្ទុកតំបន់ភាគពាយ័ព្យ (វៀតណាម) បានរៀបចំសន្និសីទស្ងើចសរសើរចំពោះ បណ្ដាកម្មាភិបាល យុទ្ធជនឆ្នើម នៅប៉ូស្តការពារព្រំដែនផ្សេងៗនៅតំបន់ពាយ័ព្យ។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងជា
ប្រធាន គណៈទទួលបន្ទុកតំបន់ភាគពាយ័ព្យ បានសង្កត់ធ្ងន់ទៅលើសារសំខាន់
របស់ការងារការពារព្រំដែននៅតំបន់ភាគពាយ័ព្យនិយាយដោយឡែក របស់ កងកម្លាំងការពារព្រំដែននិយាយរួម។ លោកឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc
បានស្នើគ្រប់កម្មាភិបាល យុទ្ធជនការពារព្រំដែននៅតំបន់ភាគពាយ័ព្យ បន្ត សម្រេចគ្រប់ភារកិច្ចដ៏ល្អប្រសើ ការពាររឹងមាំព្រំដែន ធានាសន្តិភាព នយោបាយ និងសណ្ដាប់ធ្នាប់ សង្គម៕