លើកសរសើរអង្គភាពអាជីវកម្មចំនួន៣៤ថែទាំពលករបានល្អប្រសើរ
|
លើកសរសើរអង្គភាពអាជីវកម្មចំនួន៣៤ថែទាំពលករបានល្អប្រសើរ |
(VOV)_កម្មវិធី៖រួមដំណើរជាមួយអង្គភាពអាជីវកម្ម ឆ្នាំ ២០១៦ ដោយសហភាព
ពលករទីក្រុងហូជីមិញរៀបចំឡើង នាថ្ងៃទី១០ កក្កដា បានលើកសរសើរអង្គភាពអាជី
វកម្មចំនួន៣៤ បានអនុវត្តល្អច្បាប់ពលកម្ម និងថែទាំជីវភាពរស់នៅសំរាប់កម្មករនិង
ពលករ។ វាយតំលៃខ្ពស់ចំពោះការងារថែទាំនិងយកចិត្តទុកដាក់ចំពោះជួរកម្មករ
ពលករ របស់អង្គភាពអាជីវកម្មនៅក្នុងតំបន់ទីក្រុង លោក Bui Van Cuong ប្រធាន
សហភាពពលករវៀតណាមក៏បានស្នើថា៖ នាពេលខាងមុខនេះ សហជីពគ្រប់ជាន់ថ្នាក់
របស់ទីក្រុង បន្តបង្ហាញច្បាស់នូវតួនាទីជាស្ពានតភ្ជាប់រវាងកម្មករ ពលករ ជាមួយ
អង្គភាពអាជីវកម្ម។ ក្នុងដំណាក់កាលធ្វើសមាហរណកម្មនាបច្ចុប្បន្ននេះ ទាំងអង្គ
ភាពអាជីវកម្ម អង្គការសហជីព និងពលករត្រូវរួមដៃកសាងជួរអាជីវករ អង្គភាព
ខ្លាំងក្លាទាំងបរិមាណ និងគុណភាព មានសមត្ថភាព អត្តចរិតសិលធម៌ ការទទួល
ខុសត្រូវចំពោះសង្គម មានកម្លាំងប្រកួតប្រជែងខ្ពស់ ដើម្បីប្រែក្លាយការលំបាកសាក
ល្បងទៅជាឱកាស៕