លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញទទួលជួបប្រធានសភាជាន់ទាបម៉ាឡេស៊ី

(VOVWORLD) - លោកអគ្គលេខាបក្សបានស្នើឱ្យប្រទេសទាំងពីរបង្កើនការផ្លាស់ប្តូរ និងការជួបប្រាស្រ័យជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ដើម្បីពង្រឹងការជឿទុកចិត្តផ្នែកនយោបាយ និងសម្របសម្រួលលើបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា; សម្រួលដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ខិតខំបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១៨ ពាន់លានដុល្លារអាមេរិក តាមទិសដៅតុល្យភាពនៅឆ្នាំ ២០២៥។
លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញទទួលជួបប្រធានសភាជាន់ទាបម៉ាឡេស៊ី - ảnh 1អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម អញ្ជើញទទួលជួបជាមួយប្រធានសភាជាន់ទាបម៉ាឡេស៊ី លោក Tan Sri Dato' Johari bin Abdul។ (រូបថត៖ VOV)

នារសៀលថ្ងៃទី២៤ តុលា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស (ទីក្រុងហាណូយ) អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានអញ្ជើញទទួលជួបជាមួយប្រធានសភាជាន់ទាបម៉ាឡេស៊ី លោក Tan Sri Dato' Johari bin Abdul ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២២ តុលា ដល់ថ្ងៃទី ២៥ តុលា។ នៅក្នុងជំនួបនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើររវាងវៀតណាម និងម៉ាឡេស៊ី។ លោកអគ្គលេខាបក្សបានស្នើឱ្យប្រទេសទាំងពីរបង្កើនការផ្លាស់ប្តូរ និងការជួបប្រាស្រ័យជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ដើម្បីពង្រឹងការជឿទុកចិត្តផ្នែកនយោបាយ និងសម្របសម្រួលលើបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា; សម្រួលដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ខិតខំបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១៨ ពាន់លានដុល្លារអាមេរិក តាមទិសដៅតុល្យភាពនៅឆ្នាំ ២០២៥។ លោកអគ្គលេខាបក្សបានអះអាងថា វៀតណាមនឹងបង្កើតលក្ខខណ្ឌសម្រាប់វិនិយោគិនម៉ាឡេស៊ី ក៏ដូចជាលើកទឹកចិត្តសហគ្រាសវៀតណាមទៅបណ្តាក់ទុននៅម៉ាឡេស៊ី ជាពិសេសលើវិស័យនានាដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចជា បច្ចេកវិទ្យាថ្មី ការធ្វើបរិវត្តកម្មឌីជីថល ថាមពលស្អាត; ពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ-សន្តិសុខ។

ប្រធានសភាជាន់ទាបម៉ាឡេស៊ីបានចែករំលែកនូវចំណាប់អារម្មណ៍ដ៏ល្អប្រសើរ ចំពោះប្រទេសនិងប្រជាជនវៀតណាម។ ប្រធានសភាជាន់ទាបម៉ាឡេស៊ី មានប្រសាសន៍ថា ក្នុងឋានៈជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឆ្នាំ ២០២៥ ម៉ាឡេស៊ីនឹងខិតខំរួមចំណែកក្នុងការកសាងសហគមន៍អាស៊ានប្រកបដោយវិបុលភាព; មានបំណងចង់សហការយ៉ាងជិតស្និទ្ធជាមួយវៀតណាម ដើម្បីពង្រឹងមិត្តភាព សន្តិភាព ស្ថិរភាព និងសេរីភាពនៅអាស៊ីអាគ្នេយ៍ ព្រមទាំងលើកកំពស់ឋានៈនិងតួនាទីរបស់អាស៊ាននៅក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ