លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ជួបធ្វើការជាមួយអភិបាលក្រុង Le Havre របស់បារាំង

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃកម្មវិធីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនលើកទី ១៩ និងដំណើរ ទស្សនកិច្ចជាផ្លូវរដ្ឋនៅសាធារណរដ្ឋបារាំង កាលពីថ្ងៃទី ៦ ខែតុលា អគ្គលេខាបក្ស ប្រធនារដ្ឋវៀតណាមលោក តូ ឡឹម បានអញ្ជើញធ្វើទស្សនកិច្ចនៅទីក្រុង Le Havre របស់ បារាំង ហើយបានជួបធ្វើការជាមួយអភិបាលក្រុង Le Havre លោក Édouard Philippe ដែលជាអតីតនាយករដ្ឋមន្ត្រីបារាំង (២០១៧-២០២០)។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ជួបធ្វើការជាមួយអភិបាលក្រុង Le Havre របស់បារាំង - ảnh 1លោក Édouard Philippe អតីតនាយករដ្ឋមន្ត្រីបារាំងនិងជាអភិបាលក្រុង Le Havre ទទួលស្វាគមន៍លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម។ (រូបថត៖ VNA)
នៅក្នុងជំនួបនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថា Le Havre មិនត្រឹមតែជាច្រកដ៏សំខាន់មួយសម្រាប់ការដឹកជញ្ជូនទំនិញពាណិជ្ជកម្មតាម ផ្លូវសមុទ្ររបស់ពិភពលោកប៉ុណ្ណោះទេ ថែមទាំងជាកន្លែងដែលបង្កប់នូវសញ្ញាសម្គាល់ នៃជីវិតបដិវត្តន៍របស់លោកប្រធានហូជីមិញ និងជានិមិត្តរូបដ៏រស់រវើកនៃចំណងមិត្ត ភាពរវាងវៀតណាម-បារាំងទៀតផង។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានវាយតំលៃ ខ្ពស់ចំពោះការរួមចំណែកយ៉ាងសកម្មរបស់លោកអភិបាលក្រុង Edouard Philippe ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យរវាង វៀតណាម និងបារាំង។
ចំណែកឯខ្លួនវិញ លោកអភិបាលក្រុង Edouard Philippe បានសម្តែងការកោតសរសើរ ចំពោះទឹកដី មនុស្សវៀតណាម និងលោកប្រធានហូជីមិញ; មានការចាប់អារម្មណ៍ ចំពោះសកម្មភាពរស់រវើក និងល្បឿនអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់របស់វៀតណាម ហើយថែមទាំងមានបំណង ជំរុញកិច្ចសហប្រតិបត្តិការរវាងទីក្រុង Le Havre និងមូលដ្ឋាននានារបស់វៀតណាម លើវិស័យបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់; លើកទឹកចិត្ត សហគ្រាសបារាំង ជំរុញការវិនិយោគនៅវៀតណាម ជាពិសេសក្នុងវិស័យជាប្រៀប ខ្លាំងរបស់ទីក្រុង។ ក្នុងតួនាទីជាប្រធានសមាគមកំពង់ផែសមុទ្រអន្តរជាតិ រួមជាមួយ ឧត្តមភាពក្នុងវិស័យដឹកជញ្ជូនតាមផ្លូវទឹក ការដំឡើងនាវា និងទេសចរណ៍សមុទ្រ នោះ... លោកអភិបាលក្រុង Le Havre បានអះអាងថានឹងគាំទ្រការតភ្ជាប់កំពង់ផែវៀត ណាមជាមួយប្រព័ន្ធកំពង់ផែពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ