លោកអគ្គលេខាបក្ស ប្រធានរដ្ឋ អញ្ជើញចូលរូមពិធីប្រគល់ពានរង្វាន់សរសេរអត្ថបទនយោបាយសម្រាប់ការការពារមូលដ្ឋានមនោគមវិជ្ជារបស់បក្ស
(VOVWORLD) - នាយប់ថ្ងៃទី ២០ តុលា នៅទីក្រុងហាណូយ ពិធីប្រគល់ពានរង្វាន់នៃការប្រឡងសរសេរអត្ថបទអត្ថាធិប្បាយនយោបាយលើកទី៤ ស្តីពីការការពារមូលដ្ឋានមនោគមវិជ្ជារបស់បក្ស លើកទី ៤។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អញ្ជើញចូលរួម និងថ្លែងសុន្ទរកថាដឹកនាំ។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ VOV) |
ថ្លែងមតិក្នុងពិធីប្រគល់រង្វាន់ អគ្គលេខាបក្ស ប្រធានរដ្ឋលោក តូ ឡឹម បានសង្កត់ធ្ងន់ថា បន្ទាប់ពី ៤០ ឆ្នាំនៃការផ្លាស់ប្តូរថ្មី វៀតណាមបានប្រមូលផ្តុំគ្រប់លក្ខខណ្ឌចាំបាច់ ហើយកំពុងនៅចំពោះមុខនឹងឱកាសជាប្រវត្តិសាស្ត្រដើម្បីឈានចូលយុគសម័យថ្មី យុគ្គសម័យស្ទុះឈានទៅមុខរបស់ប្រទេសជាតិ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋបានកត់សម្គាល់ថា ដើម្បីបង្កើនតម្លៃនៃការប្រឡងនេះ ការការពារមូលដ្ឋានមនោគមវិជ្ជារបស់បក្ស និងការប្រយុទ្ធប្រឆាំងនឹងទស្សនៈខុសឆ្គងនិងអរិភាព ត្រូវតែផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ និងសង្គម លើកកម្ពស់ជីវភាពរស់នៅទាំងខាងសម្ភារៈ និងស្មារតីរបស់ប្រជាជន ក្នុងនោះ ការនាំមកនូវភាពចម្រុងចម្រើន និងសុភមង្គលដល់ប្រជាជនគឺជាកត្តាសំខាន់បំផុត។
“ខ្ញុំសង្ឃឹមនិងជឿជាក់ថា ជាមួយនឹងកិត្យានុភាពនិងភាពរីកសាយភាយដែលត្រូវបានបង្កើតឡើង ការប្រឡងសរសេរអត្ថបទអត្ថាធិប្បាយនយោបាយដើម្បីការពារមូលដ្ឋានមនោគមវិជ្ជារបស់បក្ស នឹងបន្តមានការផ្លាស់ប្តូរថ្មី ក្តាប់ជាប់តម្រូវការជាក់ស្តែង និងបម្រើប្រជាជនកាន់តែមានប្រសិទ្ធភាពនូវភារកិច្ចនយោបាយនៅតាមបណ្តាអង្គភាព មូលដ្ឋាន និងប្រទេសជាតិ រួមចំណែកកសាង និងការពារយ៉ាងរឹងមាំមាតុភូមិសង្គមនិយមវៀតណាម”។
នៅក្នុងពិធីប្រគល់រង្វាន់ គណៈកម្មាធិការដឹកនាំនិងគណៈកម្មាធិការរៀបចំការប្រឡងបានប្រគល់រង្វាន់សមូហភាពចំនួន ២០ សម្រាប់ស្នាដៃឆ្នើម; រង្វាន់សម្រាប់អ្នកនិពន្ធវ័យចំណាស់និងក្មេងជាងគេដែលចូលរួមក្នុងការប្រឡង; ពានរង្វាន់យថាទស្សន៍ចំនួន ២០; រង្វាន់លេខ A ចំនួន ១២, រង្វាន់លេខ B ចំនួន ២២, រង្វាន់លេខ C ចំនួន ៣៧ និងរង្វាន់លើកទឹកចិត្តចំនួន ៦៣។ វិទ្យុសំឡេងវៀតណាមទទួលបានរង្វាន់ A ១ និងរង្វាន់លើកទឹកចិត្ត១រង្វាន់ផងដែរ៕