(VOVworld) - នាថ្ងៃទី១៦ មិនា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen
Phu Trong ប្រធានគណៈកម្មាធិការមជ្ឈឹមទទួលបន្ទុកការបង្ការប្រឆាំងអំពើពុករលួយ បានជួបធ្វើការជាមួយអធិការកិច្ចរដ្ឋាភិបាល អំពីការអនុវត្តភារកិច្ចចាប់ពីដើម
អាណត្តិមហាសន្និបាតលើកទី១១មក ទិសដៅភារកិច្ចក្នុងឆ្នាំ២០១៥និងក្នុងអាណត្តិ
ខាងមុខ។
|
អគ្គលេខាបក្សមលោក Nguyen Phu Trong ថ្លែងមតិនៅជំនួបធ្វើការនេះ |
លោក Nguyen Phu Trong បានស្នើរឲ្យផ្នែកអធិការកិច្ចអនុវត្តល្អនូវភារកិច្ច ខំប្រឹង
ប្រែងលើកកំពស់តួនាទីរបស់ផ្នែក ដែលជាមធ្យោបាយដ៏មោះមុតរបស់បក្ស រដ្ឋក្នុង ការបង្ការប្រឆាំងអំពើពុករលួយ។អធិការកិច្ចរដ្ឋាភិបាល ត្រូវម្ចាស់ការពិនិត្យតាម
ផែនការ ប្រមូលផ្ដុំក្នុងវិស័យដែលអសកម្មកើតមានឡើងជាប្រចាំ ព្រមទាំងជំរុញ
ការ បង្ការនិងរកឃើញអំពើពុករលួយទៀតផង។លោកអគ្គលេខាបក្ស ក៏បាន
សង្កត់ធ្ងន់ ទៅលើការលើកកំពស់អត្តចរិតរបស់ជួរអធិការកិច្ច ត្រូវស្មោះត្រង់ មាន
ឫទ្ធានុភាព ហ៊ានប្រឈមមុខ ហ៊ានពលីដើម្បីផលប្រយោជន៍របស់បក្សនិង
ប្រទេសជាតិ៕