លោកឧបនាយករដ្ឋមន្ត្រី Le Van Thanh តម្រូវឲ្យខេត្ត Bac Giang ស្ដារផលិតកម្ម គ្រប់គ្រងជម្ងឺកូវីដ-១៩
(VOVWORLD) - លោកឧបនាយករដ្ឋមន្រ្តី Le Van Thanh ចាត់ទុកថា ខេត្ត Bac Giang គួរតែយកចិត្តទុកដាក់ខ្ពស់ដល់ការគ្រប់គ្រងការរីករាលដាលនៃជម្ងឺ កូវីដ-១៩។ រដ្ឋាភិបាលតម្រូវឲ្យស្ដារសេដ្ឋកិច្ចយ៉ាងឆាប់រហ័សក៏ប៉ុន្តែ ទន្ទឹមជាមួយគ្នា នោះ ត្រូវប្ដេជ្ញាចិត្តការពារ កុំឲ្យផ្ទុះជម្ងឺរាតត្បាតក្នុងទ្រង់ទ្រាយធំនោះឡើយ។
ឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Le Van Thanh។ (រូបថត៖ VGP) |
នាព្រឹកថ្ងៃទី២៣ ខែតុលា ឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Le Van Thanh បានជួបធ្វើការជាមួយខេត្ត Bac Giang ហើយត្រួតពិនិត្យស្ថានការណ៍អភិវឌ្ឍសេដ្ឋ កិច្ចសង្គម ការទាក់ទាញដើមទុនវិនិយោគនៅតាមមណ្ឌលឧស្សាហកម្ម បណ្ដុំឧស្សាហ កម្ម ក៏ដូចជាការធ្វើចរាចរណ៍ទំនិញនិងស្ដារផលិតកម្ម អាជីវកម្មផងដែរ។ អញ្ជើញថ្លែង សេចក្ដីសន្និដ្ឋាននៅជំនួបធ្វើការ លោកឧបនាយករដ្ឋមន្រ្តី Le Van Thanh ចាត់ទុកថា ខេត្ត Bac Giang គួរតែយកចិត្តទុកដាក់ខ្ពស់ដល់ការគ្រប់គ្រងការរីករាលដាលនៃជម្ងឺ កូវីដ-១៩។ រដ្ឋាភិបាលតម្រូវឲ្យស្ដារសេដ្ឋកិច្ចយ៉ាងឆាប់រហ័សក៏ប៉ុន្តែ ទន្ទឹមជាមួយគ្នា នោះ ត្រូវប្ដេជ្ញាចិត្តការពារ កុំឲ្យផ្ទុះជម្ងឺរាតត្បាតក្នុងទ្រង់ទ្រាយធំនោះឡើយ។
មុននោះ លោកឧបនាយករដ្ឋមន្រ្តី Le Van Thanh បានចុះទៅត្រួតពិនិត្យស្ថាន ការណ៍ផលិតកម្ម និងការស្ដារឡើងវិញក្រោយជម្ងឺរាតត្បាត នៅក្រុមហ៊ុន Hosiden មណ្ឌលឧស្សាហកម្ម Quang Chau ដែលធ្លាប់ជាតំបន់ផ្ទុះជម្ងឺនៅខេត្ត Bac Giang៕