(VOVworld)-នៅក្នុងកិច្ចប្រជុំរបស់មហាសន្និបាតសហព័ន្ធបាល់ទាត់ពិភពលោក
(FIFA)នាថ្ងៃទី២៩ឧសភា នៅក្រុង Zurich របស់ស្វីស លោក Sepp Blatter បាន ជាប់ឆ្នោតថ្មីម្តងទៀតជាប្រធាន FIFA អាណតិ្តទី៥បន្តបន្ទាប់។ ក្នុងការបោះឆ្នោត
ជ្រើសរើសថ្នាក់ដឹកនាំស្ថាប័នបាល់ទាត់ដែលមានឥទ្ធិពលបំផុតលើពិភពលោក
លោក
Sepp Blatter ទទួលបានសម្លេងគាំទ្រចំនួន១៣៣ ខណៈដែល គូប្រជែង របស់លោកព្រះទាយាទ Jordan Ali bin al Husein ទទួលបានសម្លេងគាំទ្រតែ ៧៣
តែប៉ុណ្ណោះ។ លោក Sepp Blatter រួមដំណើរជាមួយ FIFA រយៈពេល៤០ឆ្នាំ និង
ក្លាយទៅជាប្រធាន FIFA ចាប់ពីឆ្នាំ១៩៩៨។ថ្លែងមតិក្រោយពេលជាប់ឆ្នោត លោក
Sepp Blatter បានប្រកាសថា អាយុកាលមិនមែនជាបញ្ហាសំខាន់ឡើយ និងសន្យា
ថាដឹកនាំ FIFA ប្រកបដោយជោគជ័យ៕