|
លោក Fidel Castro ក្នុងពិធីឧទ្ទេសនាមសៀវភៅ "Guerrillero del tiempo"
កាលពីខែកុម្ភៈឆ្នាំ២០១២នៅរដ្ឋធានី La Habana (រូបថត៖AFP/TTXVN) |
(VOVworld) - នាថ្ងៃទី២៦ វិច្ឆិកា កាណាល់ទូរទស្សន៍រដ្ឋគុយបាបានផ្សាយព័ត៌
មានថា អគ្គមគ្គុទេសបដិវត្តន៍ប្រទេសនេះលោក Fidel Castro បានលាចាកលោកក្នុង
អាយុ៩០ឆ្នាំ។លោក Fidel Castro កើតនាថ្ងៃទី១៣ សីហា ឆ្នាំ១៩២៦។លោកជាអ្នក
បដិវត្តន៍ដ៏មហិមាមួយរូប ហើយជាមនុស្សមួយរូបក្នុងចំណោមមនុស្សឆ្នើមបំផុតនៃ
សតវត្សទី២០។លោកបាននាំប្រទេសគុយបាឈានចូលប្រវត្តិសាស្ត្រមនុស្សលោក
ដោយការធ្វើបដិវត្តន៍ផ្ដួលរលំរបបផ្ដាច់ការ តាមនោះនាំមកនូវឯក រាជ្យសំរាប់
ប្រទេសការ៉ាបៀននេះ។លោក Fidel Castro Ruz ដែលជាអ្នកប្រមូលផ្ដុំកងកម្លាំង
បដិវត្តន៍គុយបាក្លាយទៅជាបក្សតែមួយគត់ ហើយបង្កើតឡើងរដ្ឋ សង្គមនិយមនៅ
ប្រទេសកោះការ៉ាបៀននេះ បានគូសសញ្ញាដ៏លេចធ្លោមិនត្រឹម តែនៅក្នុងប្រវត្តិ
សាស្ត្រគុយបាប៉ុណ្ណោះទេ ថែមទាំងនៅក្នុងប្រវត្តិសាស្ត្របស់ អាមេរិកឡាទីន ទ្វីប
អាហ្វ្រិកនិងពិភពលោកនិយាយរួមទៀតផង។លោកបានកាន់ តំណែងនាយករដ្ឋ
មន្រ្តីគុយបាចាប់ពីឆ្នាំ១៩៥៩ដល់ឆ្នាំ១៩៧៦ ហើយបន្ទាបនោះ គឺតំណែងប្រធានរដ្ឋ
គុយបារហូតដល់ពេលលាឈប់ពីអាណត្តិកាលឆ្នាំ២០០៨។
ប្រជាជនវៀតណាមមិនអាចបំភ្លេចបាននូវការដែលលោក Fidel Castro ជា
ប្រមុខរដ្ឋដំបូង និងតែមួយគត់ដែលបំពេញទស្សនកិច្ចនៅខេត្តQuang Tri នៅពេល
វេលាដែលសង្គ្រាមនៅ វៀតណាមកំពុងប្រព្រឹត្តទៅយ៉ាងកាចសាហាវបំផុតកាល
ពីខែកញ្ញាឆ្នាំ១៩៧៣ តាមសំណើររបស់លោកផ្ទាល់ខ្លួន៕