លីបីចាប់ខ្លួនមុខសញ្ញាមួយចំនួនទាក់ទិនដល់ការវាយប្រហាទៅលើស្ថានកុងស៊ុលអាមេរិក
|
ទីស្តីការសន្តិសុខលីបី(រូបថតៈ Internet) |
(VOV)-អនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃលីបី Wanis al-Sharif ឲ្យដឹងថា បណ្តាកម្លំាង សន្តិសុខរបស់ប្រទេសនេះទើបនឹងចាប់បានមុខសញ្ញាមួយចំនួននិងបើកការសើប
អង្កេតអំពីការវាយប្រហារលើស្ថានកុងស៊ុលប្រចំានៅទីក្រុង Benghazi បណ្តាល
ឲ្យមនុស្សចំនួន៤នាក់ត្រូវបានស្លាប់ក្នុងនោះមានឯកអគ្គរដ្ឋទូតអាមេរិកប្រចំានៅ
លីបី Christopher Steven។ ឥរិយាបទនេះ កើតមានឡើងក្នុងកាលៈ ទេសៈមាន
ក្តីសង្ស័យថា ឈរខាងក្រោយការវាយប្រហារនេះគឺបណ្តាញភេរវកម្ម Al Qaeda។ មន្រ្តីនានាចាត់ទុកថា នេះអាចជាការវាយប្រហាត្រូវបានរៀបចំផែនការទុកជាមុន
របស់ al Qeada។ បន្ទាប់ពីរឿងរ៉ាវកើតមានឡើងនៅ Benghazi ក៏ដូច ជាបណ្តា
បាតុកម្មសំដៅទៅលើស្ថានទូតអាមេរិកប្រចំានៅអេហ្ស៊ីព និងថ្មីៗនេះនាថ្ងៃទី១៣
កញ្ញា ស្ថានទូតអាមេរិកប្រចំានៅ Yemen ត្រូវបាតុករវាយប្រហារ។ ប្រធានាធិបតី
អាមេរិក Barak Obama បានសំណូមពរបង្កើនសន្តិសុខនៅស្ថាប័នតំណាង
ការទូតនានារបស់អាមេរិកលើទូទាំងពិភពលោក៕