លីបី៖ពួកឧទ្ទាមចាប់ឃុំ បុគ្គលិកកុងស៊ុលទុយនេស៊ីចំនួន១០
|
ស្ថានទូតទុយនេស៊ីប្រចាំនៅ Tripoli (រូបថតៈ Reuters) |
(VOVworld)-នាថ្ងៃទី១២មិថុនា ពួកឧទ្ទាមលីបី បានចាប់ឃុំបុគ្គលិកកុងស៊ុល
ទុយនេស៊ីប្រចាំនៅទីក្រុង Tripoli ចំនួន១០នាក់។ តាមសេចក្តីជូនដំណឹងរបស់
ក្រសួងការបរទេសទុយនេស៊ីថា ស្ថាប័នមានសមត្ថកិច្ចនៅទីនេះ កំពុងតាម
ដាន រឿងហេតុ ព្រមទាំងសហការជាមួយភាគីលីបី អង្គការនានាក្នុងតំបន់
និងអន្តរ ជាតិ ដើម្បីរំដោះបុគ្គលិកទាំង១០នាក់នេះដោយសុវត្ថភាព។ ក្រសួង
ការបរទេស ទុយនេស៊ីបានចោទប្រកាន់នេះជាអំពើរំលោភទៅលើគោលការ
ណ៍អន្តរជាតិ និងការទូត។
ក្រោយរយៈពេល៣ឆ្នាំ នៃរលកផ្តួលរំលំថ្នាក់ដឹកនាំ Muammar Gaddafiមក លីបីនៅប្រឈមមុខនឹងស្ថានភាពអំពើហឹង្សាឡើងជណ្តើរយ៉ាងធ្ងន់ធ្ងរ ដោយ
មាន វត្តមានរដ្ឋាភិបាលចំនួន២និងរដ្ឋសភា២។ ក្នុងពេលជាមួយគ្នានោះ រដ្ឋា
ភិបាល ដែលត្រូវបានអន្តរជាតិទទួលស្គាល់គឺត្រូវចាកចេញទៅទីក្រុង Tobruk
នៅភាគ ខាងកើត៕