លីបេរីយ៉ា៖ខេត្តទី៣ត្រូវទុកដោយឡែកដោយសារអាសន្នរោគ Ebola
|
លីបេរីយ៉ា៖ខេត្តទី៣ត្រូវទុកដោយឡែកដោយសារអាសន្នរោគ Ebola (VTC) |
Vovworld-ប្រធានាធិបតីលីបេរីយ៉ាលោក Johnson Sirleaf នាថ្ងៃទី១១សីហា
បានប្រកាសថាកងទ័ពនៃប្រទេសនេះទទួលបានបទបញ្ជាទុកនៅដាច់ដោយ
ឡែកខេត្ត Lofa ក្នុងស្ថានភាពមិនឲ្យអ្នកណាចេញចូលសំដៅឃ្លាំមើលគ្រប់គ្រង
និងទប់ស្កាត់អាសន្នរោគ Ebola។ នេះជាខេត្តទី៣ហើយនៅលីបេរីយ៉ាត្រូវទុក
នៅដាច់ដោយឡែកដើម្បីបង្ការការរីករានដាលរបស់វីរុសដ៏គ្រោះថ្នាក់នេះ។ ក្នុង
សារដែលបានផ្សាយលើស្ថានីយ៍ផ្សាយសម្លេងជាតិនោះ ប្រធានាធិបតី Sirleaf
បានឲ្យដឹងថា គ្មានអ្នកណានឹងបានអនុញាត្តចេញចូលខេត្ត Lofa ឡើយ។
ប្រធានាធិបតីបានចេញសារាចរណ៍ឲ្យកងទ័ពឃ្លាំមើលការទុកនៅដាច់ដោយ
ឡែកទន្ទឹមនឹងនោះសន្យាខំប្រឹងប្រែងដើម្បីធានាស្បៀងអាហារដោយបានផ្គត់
ផ្គងគ្រប់គ្រាន់។ មុននោះខេត្តចំនួន២នៅភាគកណ្ដាលលីបេរីយ៉ាគឺ Boma និង
Grand Cape Mount ដែលត្រូវទុកនៅដាច់ដោយឡែកដែរ៕