វង់ចរចាឡើងវិញ NAFTA លើកទី ៦ មានសញ្ញាសុទិដ្ឋិនិយម
(VOVWORLD) -នាថ្ងៃទី ១៣ មករា ជាថ្ងៃធ្វើការដំបូងនៃ វង់ចរចាឡើងវិញនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើង (NAFTA) លើកទី៦ រវាង អាមេរិក កាណាដា និងម៉ិកស៊ិក ដែលបានបើកនៅទីក្រុងម៉ុងត្រេអាល់ប្រទេសកាណាដា
វង់ចរចាឡើងវិញ NAFTA លើកទី ៦ មានសញ្ញាសុទិដ្ឋិនិយម |
នាថ្ងៃទី ១៣ មករា ជាថ្ងៃធ្វើការដំបូងនៃ វង់ចរចាឡើងវិញនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើង (NAFTA) លើកទី៦ រវាង អាមេរិក កាណាដា និងម៉ិកស៊ិក ដែលបានបើកនៅទីក្រុងម៉ុងត្រេអាល់ប្រទេសកាណាដា មជ្ឈដ្ឋានមន្ត្រីនៃប្រទេសនានាបានបង្ហោះនូវសញ្ញាវិជ្ជមានជាច្រើន។ ថ្លែងមតិនៅខុទ្ទកាល័យ Oval នោះ ប្រធានាធិបតីអាមេរិកលោក Donald Trump បានឲ្យដឹងថា លោកធ្លាប់គិតថា ប្រសិនបើមិនអាចចរចានោះ អាមេរិកនឹងលុបចោល NAFTA ។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ"ការចរចារកំពុងបានប្រព្រឹត្តិទៅប្រកបដោយភាពល្អប្រសើរ ហើយយើង នឹងរង់ចាំមើលលទ្ធផល" ។
ទន្ទឹមនឹងនោះ លោក Steve Verheul ប្រធានក្រុមចរចារបស់កណាដាបានសម្តែងសុទិដ្ឋិនិយមថាវង់ចរចានេះនឹងទទួលបានវឌ្ឍន៍ភាព។ តាមលោកថា កាណាដាបាននាំមកនូវកិច្ចចរចានេះ "គំនិតថ្មីៗ យុទ្ធសាស្រ្តច្នៃប្រឌិត បង្រួញគម្លាតនៅលើតុចរចា" ៕