វេជ្ជបណ្ឌិតវៀតណាមពិនិត្យព្យាបាលជំងឺឥតគិតថ្លៃសំរាប់អ្នកជំងឺកម្ពុជាចំនួនជិត៦០០០នាក់
(VOV)_នាថ្ងៃទី ១៨ មិថុនា សម្ព័ន្ធសមាគមមិត្តភាពវៀតណាម សមាគមមិត្តភាព
វៀតណាម-កម្ពុជា បានរៀបចំសន្និសីទកាសែត ជូនដំណឹងអំពិលទ្ធផលនៃសកម្មភាព ពិនិត្យព្យាបាលជំងឺ របស់គណះប្រតិវេជ្ជបណ្ឌិតវៀតណាម នៅកម្ពូជា ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ១១ មិថុនា ឆ្នាំ ២០១៣។ នៅទីនេះ លោកVu Vuong Viet អនុប្រធានសមាគម មិត្តភាព វៀតណាម-កម្ពុជាបានអោយដឹងថា÷ កម្មវិធីពិនិត្យព្យាបាលជំងឺសំរាប់ប្រជា
ជននៅ ខ័ណ្ឌឬស្សីកែវ ទីក្រុងភ្នំពេញ(កម្ពុជា) ត្រូវបានអនុវត្តតាមសំណូមពររបស់ អគ្គលេខាធិការព្រឹត្តសភាកម្ពុជា។ គណះប្រតិភូលើកនេះមានវេជ្ជបណ្ឌិតវៀតណាម ចំនួន១០នាក់ បានរួមសហការជាមួយបណ្តាវេជ្ជបណ្ឌិតកម្ពុជា ពិនិត្យមើល និងព្យា
បាលជំងឺអោយ អ្នកជំងឺកម្ពុជាចំនួនជិត៦០០០នាក់។ លទ្ធផលនៃការពិនិត្យព្យាបាល
ជំងឺលើកនេះ បាន រួមចំណែកបង្កើនចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិ ការរវាងផ្នែកសុខាភិបាលវៀតណាមនិងកម្ពុជា៕
|
វេជ្ជបណ្ឌិតវៀតណាមពិនិត្យព្យាបាលជំងឺឥតគិតថ្លៃសំរាប់អ្នកជំងឺកម្ពុជាចំនួនជិត៦០០០នាក់
(អ៊ីនធឺណែត) |