វៀតណាមកាណាដាបង្កើនកិច្ចសហប្រតិបតិ្តការយោធា

(VOVworld) - នារសៀលថ្ងៃទី៥ មិថុនា នៅទីស្ដីកាក្រសួងការពារប្រទេស
វៀតណាម ឧត្តមសេនីយឯកលោក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារ
ប្រទេស បានទួលជួបសន្ទនាជាមួយគណៈប្រតិភូស្នងការគោលនយោបាយ
សន្តិសុខអន្តរជាតិ នៃក្រសួងការពារជាតិកាណាដា ដឹកនាំដោយឧត្តមនាវីត្រី
លោក Gilles Couturier នាយកស្នងការគោលនយោបាយសន្តិសុខអន្តរជាតិ 
ដែលកំពុងមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។
ឧត្តមសេនីយឯក Nguyen Chi Vinh បានស្នើឲ្យក្រសួងការពារប្រទេសទាំង២
លាតក្រដាងជំរុញកិច្ចសហប្រតិបតិ្តការហ្វឹកហ្វឺនបណ្ដុះបណ្ដាលភាសា
អង់គ្លេស ផ្លាស់ប្ដូរបទពិសោធន៍អំពីសុវត្ថិភាពហោះហើរ ការងារស្វែងរក
និងជួយសង្រ្គោះ ហើយឆ្ពោះទៅកិច្ចសហប្រតិបតិ្តការក្នុងវិស័យឧស្សាហកម្ម
យោធា។

វៀតណាមកាណាដាបង្កើនកិច្ចសហប្រតិបតិ្តការយោធា - ảnh 1
ជំនួបសន្ទនាជាមួយគណៈប្រតិភូស្នងការគោលនយោបាយសន្តិសុខអន្តរជាតិ
នៃក្រសួងការពារជាតិកាណាដា


អំពីការ ដែលចិនបានដាក់ស្ថានីយ៍ខួង Haiyang Shiyou ៩៨១ដោយខុសច្បាប់
នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម
ឧត្តមនាវីត្រី Gilles Couturier បានជូនដំណឹងថានាពេលកន្លងទៅ កាណាដា
បានចេញសេចក្ដីថ្លែងការណ៍ ដែលគាំទ្រគោលជំហររបស់អាស៊ានអំពីបញ្ហា
សមុទ្រខាងកើត ក៏ដូចជារាល់វិធានការរបស់វៀតណាម សំដៅដោះស្រាយ
បណ្ដាជំលោះដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ