(VOVWORLD) - ក្នុងថ្ងៃទី ២៦ ខែកុម្ភៈ មានអ្នកជំងឺចំនួន២០.៤២៧នាក់បានជាសះស្បើយ ករណីស្លាប់មានចំនួន៨៨ករណី។
ក្រសួងសុខាភិបាលវៀតណាម កាលពីថ្ងៃទី២៦ ខែកុម្ភៈ បានឲ្យដឹងថា មានករណីឆ្លងកូវីដ-១៩ថ្មីចំនួន ៧៧.៩៨២ ករណីនៅតាមខេត្តក្រុងចំនួន៦១។ ក្នុងថ្ងៃទី ២៦ ខែកុម្ភៈ មានអ្នកជំងឺចំនួន២០.៤២៧នាក់បានជាសះស្បើយ ករណីស្លាប់មានចំនួន៨៨ករណី។
ចាប់តាំងពីជំងឺរាតត្បាតបានផ្ទុះឡើងមក វៀតណាមមានករណីឆ្លងកូវីដ-១៩សរុបចំនួនជាង៣,២លានករណី ក្នុងនោះអ្នកជំងឺចំនួនជាង២,៣លាននាក់បានជាសះស្បើយ៕