វៀតណាមក្នុងនាមអាស៊ានបានអះអាងថា កសិកម្មគឺជាវិស័យសេដ្ឋកិច្ចដ៏សំខាន់នៅក្នុងតំបន់

(VOVWORLD) - កាលពីថ្ងៃទី ១៧ ខែតុលា នៅទីក្រុងញូវយ៉ក សហរដ្ឋ
អាមេរិក គណៈកម្មាធិការទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៧ បានបើកកិច្ចពិភាក្សារួម ស្តីពីការលុបបំបាត់ភាពក្រីក្រ ការអភិវឌ្ឍកសិកម្ម និងសន្តិសុខស្បៀង។

វៀតណាមក្នុងនាមអាស៊ានបានអះអាងថា កសិកម្មគឺជាវិស័យសេដ្ឋកិច្ចដ៏សំខាន់នៅក្នុងតំបន់ - ảnh 1ទិដ្ឋភាពនៃកិច្ចពិភាក្សារបស់គណៈកម្មាធិការទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៧។ (រូបថត៖ VOV)

ថ្លែងក្នុងនាមសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងថា កសិកម្មគឺជាវិស័យសេដ្ឋកិច្ចសំខាន់នៅអាស៊ីអាគ្នេយ៍ រួមចំណែកគួរឲ្យកត់សម្គាល់ក្នុងការខិតខំប្រឹងប្រែងរួមដើម្បីលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់។ ការផ្តោតសំខាន់របស់អាស៊ានក្នុងវិស័យនេះគឺបង្កើនផលិតកម្មកសិកម្ម លើកកំពស់ប្រសិទ្ធភាពប្រព័ន្ធស្បៀងអាហារ ដោយផ្អែកលើផែនការសកម្មភាពអាស៊ានស្តីពីស្បៀងអាហារប្រកបដោយនិរន្តរភាព និងជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ និងតំបន់ក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តសហប្រតិបត្តិការកសិកម្ម និងរុក្ខប្រមាញ់អាស៊ានឆ្នាំ ២០១៦-២០២៥។

ទាក់ទងនឹងការកាត់បន្ថយភាពក្រីក្រ អាស៊ានប្ដេជ្ញាពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ច លុបបំបាត់ភាពក្រីក្រ កាត់បន្ថយវិសមភាព និងលើកកម្ពស់គុណភាពជីវភាពសម្រាប់ប្រជាជនក្នុងតំបន់។ អាស៊ានបន្តអះអាងពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការធានាឱ្យមានការចូលរួមពីក្រុមងាយរងគ្រោះ រួមទាំងស្ត្រី និងជនពិការ ក្នុងរបៀបវារៈអំពីការអភិវឌ្ឍជនបទ និងការលុបបំបាត់ភាពក្រីក្រ។ អាស៊ានត្រៀមខ្លួនរួចជាស្រេសហប្រតិបត្តិការជាមួយប្រទេសទាំងអស់ក្នុងការជំរុញស្បៀងអាហារប្រកបដោយនិរន្តរភាព ធានាស្បៀងអាហារ និងអាហារូបត្ថម្ភគ្រប់គ្រាន់សម្រាប់មនុស្សគ្រប់រូប លុបបំបាត់ភាពក្រីក្រ និងអភិវឌ្ឍន៍ជនបទ ដើម្បីមិនទុកចោលនរណាម្នាក់នៅពីក្រោយឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ