វៀតណាមកំពុងក្លាយជាគោលដៅដ៏មានសក្តានុពលក្នុងឧស្សាហកម្ម semiconductor

(VOVWORLD) - ក្នុងបរិបទដែលឧស្សាហកម្ម semiconductor សកលបន្តអភិវឌ្ឍន៍ វៀតណាម កំពុងក្លាយជាគោលដៅដ៏មានសក្តានុពលក្នុងឧស្សាហកម្ម semiconductor ដោយមាន កំណើនត្រូវបានរំពឹងថា នឹងសម្រេចបាន ៧,០១ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៨ ជាមួយនឹងអត្រាកំណើនជាមធ្យមក្នុងមួយឆ្នាំប្រហែល ៦,៦៩% ក្នុងដំណាក់ កាល ២០២៣-២០២៨។ 

នេះជាមតិរបស់អ្នកជំនាញ និងដៃគូអន្តរជាតិជាច្រើនក្នុងបរិបទដែលវៀតណាមសម្របសម្រួលជាមួយសមាគមឧស្សាហកម្ម Semiconductor សកលរៀបចំពិព័រណ៍ឧស្សាហកម្ម Semiconductor វៀតណាមឆ្នាំ ២០២៤ (SEMIExpo Vietnam 2024) ជាលើកដំបូងនៅទីក្រុងហាណូយ នាដើមខែវិច្ឆិកាខាងមុខ។
វៀតណាមកំពុងក្លាយជាគោលដៅដ៏មានសក្តានុពលក្នុងឧស្សាហកម្ម semiconductor - ảnh 1លោក Christoph Prommersberger ឯកអគ្គរាជទូតរងហូឡង់ប្រចាំនៅវៀតណាម។ (រូបថត៖ vneconomy.vn)
លោក Christoph Prommersberger ឯកអគ្គរាជទូតរងហូឡង់ប្រចាំនៅវៀត ណាមបានអះអាងថា បច្ចុប្បន្នវៀតណាមកំពុងប្រឈមមុខនឹងឱកាសដើម្បីចូលរួម យ៉ាងស៊ីជម្រៅក្នុងឧស្សាហកម្ម semiconductor ហើយបានបង្ហាញយ៉ាងច្បាស់នូវ សេចក្ដីប្រាថ្នាក្លាយជាតំណភ្ជាប់ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល។
“ហូឡង់គឺជាប្រទេសឈានមុខគេក្នុងឧស្សាហកម្ម semiconductor ហើយ យើងខ្ញុំក៏មើលឃើញសក្តានុពលដ៏ធំរបស់វៀតណាមក្នុងវិស័យនេះផងដែរ។ ហូឡង់ ត្រៀមខ្លួនជាស្រេចបន្តសហប្រតិបត្តិការជាមួយវៀតណាម ហើយកិច្ចសហប្រតិបត្តិការ នេះនឹងមិនត្រឹមតែនាំមកនូវផលប្រយោជន៍ដល់ប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំង ឧស្សាហកម្ម semiconductor សកលទៀតផង។ យើងខ្ញុំត្រៀមខ្លួនជាស្រេចសម្រប សម្រួលជាមួយដៃគូក្នុងប្រទេសវៀតណាមដើម្បីកសាងប្រព័ន្ធអេកូឡូស៊ី semiconductor នៅវៀតណាម”។
យោងតាមលោកស្រី Linda Tan ប្រធានសមាគម Semiconductor សកលប្រចាំ តំបន់អាស៊ីអាគ្នេយ៍ វៀតណាមគឺជាប្រទេសដែលទើបលេចចេញនៅក្នុងខ្សែសង្វាក់ ផ្គត់ផ្គង់ semiconductor សកល។ SEMI សន្យាត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភវៀត ណាមក្នុងការជំរុញយុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្ម Semiconductor របស់វៀតណាម ដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យឆ្នាំ ២០៥០” ជាពិសេសគឺជួយឧបត្ថម្ភការអភិវឌ្ឍន៍ ធនធានមនុស្សក្នុងវិស័យនេះ៖
“យើងខ្ញុំសន្យាអភិវឌ្ឍន៍ជំនាន់អ្នកជំនាញប្រកបដោយសមត្ថភាព តាមរយៈកម្ម វិធីដ៏ទូលំទូលាយ ចាប់ពីការបង្កើនការយល់ដឹងអំពី STEM រហូតដល់ការបណ្ដុះ បណ្ដាលជំនាញឡើងវិញសម្រាប់ធនធានមនុស្សដែលបម្រើក្នុងឧស្សាហកម្មនេះ។ SEMI នឹងបន្តគាំទ្រមហិច្ឆតារបស់វៀតណាមក្នុងការពង្រីកសញ្ញាសម្គាល់របស់ ខ្លួននៅក្នុងវិស័យ semiconductor តាមរយៈកម្មវិធីសកលរបស់ SEMI”។
បច្ចុប្បន្ននេះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមបានដឹកនាំក្រសួងអប់រំ និងបណ្តុះបណ្តាល ណែនាំសាកលវិទ្យាល័យ ក្នុងការបណ្តុះបណ្តាលផ្ដល់សញ្ញាបត្រ ដើម្បីឱ្យនៅឆ្នាំ២០៣០ សម្រេចបាននូវគោលដៅនៃការបណ្តុះបណ្តាល វិស្វករ semiconductor ចំនួន ៥ ម៉ឺននាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ