វៀតណាម-កូរ៉េខាងត្បូងពិភាគ្សាលើគោលនយោបាយការពារជាតិ ស្ថានភាពកងទ័ពសន្តិសុខដំបន់។
(VOVWORLD) /  
|
ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម (phunutoday.vn) |
Vovworld-គណៈប្រតិភូកម្មាភិបាលជាន់ខ្ពស់ក្រសួងការពារប្រទេសវៀត
ណាមដឹកនាំដោយឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានចូលរួមការសន្ទនាការពារជាតិ Seoul លើកទី២ចាប់ពីថ្ងៃទី១១ដល់
១៣វិច្ឆិកានិងការសន្ទនាយុទ្ធសាស្ត្រការពារជាតិថ្នាក់អនុរដ្ឋមន្ត្រីវៀតណាម-កូរ៉េ
ខាងត្បូងលើកទី២ចាប់ពីថ្ងៃទី១៣ដល់១៥វិច្ឆិកានៅកូរ៉េខាងត្បូង។ ក្នុងការសន្ទនា
ការពារជាតិ Seoul លើកទី២ គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមបាន
ចូលរួមបណ្ដាសម័យពិភាគ្សាអំពីប្រធានបទ ការផ្ដើមគំនិតសន្តិភាពនិង
សហប្រតិបត្តិការដំបន់អាស៊ីឦសាននិងសន្តិសុខលើគ្រប់វិស័យនៅដំបន់អាស៊ី-
ប៉ាស៊ីហ្វិក មិនរីកសាយភាយវុធនុយគ្លេអ៊ែសកលនិងតួនាទីរបស់ប្រទេសអាស៊ី-
ប៉ាស៊ីហ្វិកជាដើម។ នៅការសន្ទនាយុទ្ធសាស្ត្រការពារជាតិថ្នាក់អនុរដ្ឋមន្ត្រីវៀត
ណាម-កូរ៉េខាងត្បូងលើកទី២ គណៈប្រតិភូបានចូលរួមពិភាគ្សាអំពីស្ថានភាព
សន្តិសុខដំបន់អាស៊ីឦសាន អាស៊ី-អាគ្នេយ៍ ស្ថានភាពកងទ័ពនិងគោល
នយោបាយការពារជាតិនៃប្រទេសនីមួយៗជាដើម៕
-VOVWORLD