វៀតណាមក្លាយទៅជាទីផ្សារធំទី៤របស់កូរ៉េខាងត្បូង
|
វៀតណាមក្លាយទៅជាទីផ្សារធំទី៤របស់កូរ៉េខាងត្បូង |
(VOV)_វៀតណាមបានក្លាយទៅជាទីផ្សារបរទេសធំទី៤ របស់កូរ៉េខាងត្បូង
ក្នុងរយៈពេល៧ខែដើមឆ្នាំ២០១៥នេះ។ សម្ព័ន្ធសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ
ខាងត្បូង និងអង្គការជំរុញពាណិជ្ជកម្ម វិនិយោគកូរ៉េខាងត្បូង បានជូនដំណឹងនាថ្ងៃទី៣០សីហា អោយដឹងថា៖ ពីខែមករាដល់ខែកក្កដាឆ្នាំ ២០១៥ តំលៃប្រាក់របស់
ទំនិញកូរ៉េខាងត្បូង នាំចេញទៅវៀតណាម ទទួលបាន១៦,៣៥ពាន់លានដុល្លារ
អាមេរិក ហួសកំរិត ១៥,៤៨ ពាន់លានដុល្លារអាមេរិកដែលជាតំលៃប្រាក់ទំនិញ
នាំចេញរបស់កូរ៉េខាងត្បូងទៅកាន់ជប៉ុន។ នេះគឺជាលើកដំបូងហើយដែលតំលៃ
ប្រាក់នាំចេញរបស់កូរ៉េខាងត្បូងទៅកាន់វៀតណាម ច្រើនជាងទៅជប៉ុន។ អធិ
ប្បាយអំពីស្ថានភាពនេះ បណ្ដាមន្ត្រីកូរ៉េខាងត្បូង បានចាត់ទុកថា៖ ប្រទេសនេះ
បានបង្កើនការនាំចេញឧបករណ៍ទំនាក់ទំនងគ្មានខ្សែទៅវៀតណាម ជាង២
៩,៩% បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ ហើយការនាំចេញទៅជប៉ុន
ត្រូវថយចុះខ្លាំង ដោយសារតំលៃប្រាក់យ៉ែនរបស់ជប៉ុននៅរក្សាកំរិតទាប៕