វៀតណាមខំប្រឹងប្រែងដល់ឆ្នាំ២០៣០មានខឿនអប់រំទទួលបានបទដ្ឋានជឿនលឿនក្នុងដំបន់។
(VOV) /  
|
កិច្ចប្រជុំក្រុមប្រឹក្សាជាតិអំពីអប់រំនិងអភិវឌ្ឍន៍ប្រភពធនធានមនុស្សអាណត្តិ២០១១-២០១៥។ (vov.vn) |
VOV-នាព្រឹកថ្ងៃទី២៤កក្កដានៅទីស្តីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀត
ណាមលោក Nguyen Tan Dung បានធ្វើអធិបតីកិច្ចប្រជុំក្រុមប្រឹក្សាជាតិអំពីអប់រំ
និងអភិវឌ្ឍន៍ប្រភពធនធានមនុស្សអាណត្តិ២០១១-២០១៥។ សម័យប្រជុំបាន
ប្រមូលផ្ដុំពិភាគ្សារួមមតិទៅលើពង្រាងគំរោងការ “ផ្លាស់ប្តូរជាសារវន្តលើគ្រប់
វិស័យអប់រំនិងបណ្ដុះបណ្ដាល ឆ្លើយតបនឹងតម្រូវការឧស្សាហូបនីយកម្ម
ទំនើបភាវូបនីយកម្មក្នុងលក្ខណៈសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយមនិង
សមាហរណកម្មអន្តរជាតិ”។ ថ្លែងមតិសន្និដ្ឋានកិច្ចប្រជុំ នាយករដ្ឋមន្ត្រី Nguyen
Tan Dung ប្រធានក្រុមប្រឹក្សាជាតិអប់រំនិងអភិវឌ្ឍន៍ប្រភពធនធានមនុស្សបាន
ស្នើរថា៖
“គំរោងការត្រូវធ្វើឲ្យច្បាស់ទស្សនៈការយល់ដឹងអំពីតួនាទីមានអត្ថន័យ
សំរេចរបស់អប់រំក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិផ្សាភ្ជាប់នឹងការអភិវឌ្ឍន៍
អប់រំក្នុងខឿនសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយម។ គំរោងការក៏ត្រូវធ្វើឲ្យ
ច្បាស់ទិសដៅមួយចំនួនដើម្បីបង្កភាពងាយស្រួលសំរាប់ការផ្សព្វផ្សាយគោល
នយោបាយទាក់ទិនដល់អប់រំ៕”
-VOV