វៀតណាមខំប្រឹងប្រែងស្វែងរកនាវា Sunrise
|
នាវា Sunrise |
(VOV)_នាយកដ្ឋានកុងស៊ុល ក្រសួងការបរទេសវៀតណាម ទើបនឹងបានជូន
កំណត់ទូតទៅកាន់ស្ថានទូតនៃបណ្ដាប្រទេស៖ សិង្ហបុរី ម៉ាឡេស៊ី ប្រ៊ុយណេ ឥណ្ឌូ
នេស៊ី ដើម្បីអំពាវនាវជួយឧបត្ថម្ភវៀតណាម ស្វែករកនាវា Sunrise ៦៨៩ ដែលកំពុង
បាត់ទំនាក់ទំនង។ នាវា Sunrise ៦៨៩ ចំណុះរបស់ក្រុមហ៊ុនភាគហ៊ុនដម្លើងនាវា
ជលផល Hai Phong ដែលកំពុងដឹកប្រេងចំនួន៥០០០តោន និងនាវិកចំនួន ១៧ នាក់ បានចាកចេញពីកំពង់ផែ Horizon សិង្ហបុរី ចាប់តាំងពីម៉ោង១៨ ថ្ងៃទី២តុលាមក។
ប៉ុន្តែ ចាប់ពីពេលនាវាចាកចេញពីកំពុងផែមក ក្រុមហ៊ុនបានបាត់ទំនាក់ទំនងជាមួយនាវាទាំងស្រុង។ គណៈកម្មាធិការជាតិ ស្វែងរកនិងជួយសង្គ្រោះវៀតណាម នាថ្ងៃ
ទី៧ តុលា បានសំណូមពរប្រព័ន្ធផ្សាយសម្លេងតំបន់ឆ្នេរសមុទ្រវៀតណាម រួម សហការជាមួយមជ្ឈមណ្ឌលស្វែងរកនិងជួយសង្គ្រោះនាវាចរណ៍វៀតណាម បាន
ជូនដំណឹងចំពោះនាវាផ្សេងៗនៅក្នុងតំបន់ ស្ថាប័នរបស់ម៉ាឡេស៊ី ឥណ្ឌូនេស៊ី
ហ្វីលីពីន និងសិង្ហបុរី ដើម្បីជួយឧបត្ថម្ភ។ ក្រៅពីនោះ បញ្ជាការដ្ឋានប៉ូលីសសមុទ្រ ក៏រួមសហការជាមួយប៉ូលីសសមុទ្រនៃប្រទេសចំនួន៤ពោលខាងលើ និងមជ្ឈ មណ្ឌលសន្តិសុខនាវាចរណ៍ បង្ការប្រឆាំងចោរសមុទ្រទ្វីបអាស៊ី ចំពោះករណី
បាត់ទំនាក់ទំនងរបស់នាវា Sunrise ៦៨៩ដែរ៕