វៀតណាមគឺជាគោលដៅគួរឲ្យទាក់ទាញសម្រាប់វិនិយោគិននៅលើពិភពលោក

(VOVWORLD) -តាមអត្ថបទសរសេរនេះថា GDP របស់វៀតណាមត្រូវបានរក្សាកំណើនជាវិជ្ជមាន ដោយទទួលបានកំណើនជាប្រចាំឆ្នាំ គឺ ៦% ចាប់ពីឆ្នាំ ២០០០ ហើយនាឆ្នាំ២០១៩ ទទួលបាន ៧% (កម្រិតខ្ពស់បំផុតក្នុងរយៈពេល ១០ ឆ្នាំ កន្លងមក)។ ក្នុងឆ្នាំ ២០១៩ វៀតណាមជាប់ចំណាត់ថ្នាក់លេខ ៦៩ អំពីសន្ទស្សន៍បរិយាកាសធ្វើអាជីវកម្ម។
វៀតណាមគឺជាគោលដៅគួរឲ្យទាក់ទាញសម្រាប់វិនិយោគិននៅលើពិភពលោក - ảnh 1 ខ្សែសង្វាក់ផលិតកម្មសៀគ្វីផ្លាស្ទិច (រូបថត៖ VNA)

អត្ថបទសរសេរមួយ ដែលបានផ្ដាយនៅលើកាសែត បាងកកប៉ុស្តិ៍នាសប្តាហ៍នេះបានវាយតម្លៃថាវៀតណាមគឺជាខឿនសេដ្ឋកិច្ចមួយ ក្នុងចំណោមខឿនសេដ្ឋកិច្ចអភិវឌ្ឍលឿនបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ហើយជា គោលដៅគួរឲ្យទាក់ទាញសម្រាប់វិនិយោគិននៅលើពិភពលោក។

តាមអត្ថបទសរសេរនេះថា GDP របស់វៀតណាមត្រូវបានរក្សាកំណើនជាវិជ្ជមាន ដោយទទួលបានកំណើនជាប្រចាំឆ្នាំ គឺ ៦% ចាប់ពីឆ្នាំ ២០០០ ហើយនាឆ្នាំ២០១៩ ទទួលបាន ៧% (កម្រិតខ្ពស់បំផុតក្នុងរយៈពេល ១០ ឆ្នាំ កន្លងមក)។ ក្នុងឆ្នាំ ២០១៩ វៀតណាមជាប់ចំណាត់ថ្នាក់លេខ ៦៩ អំពីសន្ទស្សន៍បរិយាកាសធ្វើអាជីវកម្ម។

អត្ថបទកាសែតនេះបានចាត់ទុកថា កត្តាសំខាន់ដែលជួយវៀតណាមទាក់ទាញវិនិយោគិនគឺអត្រាពន្ធអនុគ្រោះសម្រាប់សហគ្រាសធំ ពោលគឺ ០% ក្នុងរយៈពេល ៥ ឆ្នាំដំបូងនិង ៥% សម្រាប់ រយៈពេល ១០ ឆ្នាំជាបន្ត និង ១០% សម្រាប់រយៈពេល ២ ឆ្នាំបន្ត។ ហេតុដូច្នេះហើយ ទាក់ទាញបានក្រុមហ៊ុនបច្ចេកវិទ្យាដូចជា Nokia, Samsung និង Olympus ក៏ដូចជាក្រុមហ៊ុនផលិតស្បែកជើងដូចជាក្រុមហ៊ុន Nike និង Adidas ជាដើម ដើម្បីបើករោងចក្រផលិតនៅប្រទេសវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ