វៀតណាមគាំទ្រគោលនយោបាយឆ្ពោះទៅខាងកើតរបស់រដ្ឋាភិបាលឥណ្ឌា
|
វៀតណាមគាំទ្រគោលនយោបាយឆ្ពោះទៅខាងកើតរបស់រដ្ឋាភិបាលឥណ្ឌា |
(VOV)_នេះគឺជាការអះអាងរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan
Phuc នៅក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា លោក Manohar
Parrika នារសៀលថ្ងៃទី៦ មិថុនា នៅទីក្រុងហាណូយ។ នាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់
ថា៖ ជាសមាជិកសកម្មរបស់អាស៊ាន និងជាមិត្តជិតស្និទ្ធរបស់ឥណ្ឌា វៀតណាមនឹងបន្ត
ធ្វើអស់ពីកម្លាំងកាយចិត្តរបស់ខ្លួន ដើម្បីរួមចំណែកជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ
អាស៊ាន-ឥណ្ឌា។ នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើ
ក្រសួងការពារជាតិ នៃ ប្រទេសទាំងពីរត្រូវបន្តបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រពៃណី និងបើកចេញវិស័យសហប្រតិបត្តិការថ្មីអោយសមស្របជាមួយតម្រូវការរបស់
ភាគីទាំងពីរ។
ក៏ក្នុងរសៀលថ្ងៃដដែល រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌា លោក Manohar Parrika
ក៏មានជំនួបសន្ទនាជាមួយប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ផងដែរ៕