វៀតណាមគាំទ្រសកម្មភាពសហប្រតិបត្តិការរវាងទីក្រុង Busan (កូរ៉េខាងត្បូង)ជាមួយដំបន់នានារបស់វៀតណាម
|
វៀតណាមគាំទ្រសកម្មភាពសហប្រតិបត្តិការរវាងទីក្រុង Busan (កូរ៉េខាងត្បូង)ជាមួយដំបន់នានារបស់វៀតណាម (VGP) |
Vovworld-វៀតណាមគាំទ្រសកម្មភាពសហប្រតិបត្តិការរវាងទីក្រុង Busan
(កូរ៉េខាងត្បូង)ជាមួយដំបន់នានារបស់វៀតណាម។ នាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Tan Dung បានអះអាងដូច្នេះនៅពិធីជួបសន្ទនាលោក Park Soo
Kwan អគ្គកុងស៊ុលកត្តិយសវៀតណាមប្រចាំនៅដំបន់ Busan-Gyeongnam ដែល
កំពុងទៅបំពេញទស្សនកិច្ចនៅវៀតណាមនារសៀលថ្ងៃទី២១កក្កដា។
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានផ្ដោតសំខាន់ទៅលើសក្ដានុភាព
សហប្រតិបត្តិការរវាងវៀតណាមនិងកូរ៉េខាងត្បូងនៅតែធំធេងនិងពហុបែប
មានបំណងលោក Park Soo Kwan បន្តមានការរួមចំណែកជាច្រើនក្នុងការជំរុញ
ទំនាក់ទំនងសហប្រតិបត្តិការរួមរវាង Busan និងដំបន់នានារបស់វៀតណាមលើ
វិស័យសេដ្ឋកិច្ច វិនិយោគពាណិជ្ជកម្មទេសចរណ៍ជាដើម។ លោក Park Soo Kwan
ឲ្យដឹងថា ធនាគារ Busan កំពុងសហការជាមួយស្ថាប័នអង្គភាពអាជីវកម្មកូរ៉េខាង
ត្បូងជំរុញពន្លៀនដើម្បីមានវិនិយោគិន Busan ជាច្រើនមកវិនិយោគអាជីវកម្មនៅ
វៀតណាម។ លោកបានអះអាងថានឹងបន្តខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត
ដើម្បីរួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងវៀតណាមនិង
កូរ៉េខាងត្បូង៕