(VOVworld) - បន្តដំណើរបំពេញការងារនៅប្រទេសអាហ្សែបែហ្សាន់ ក្រោយពីជូន
សារតាំងមក នាថ្ងៃទី២០ មេសា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាហ្សែបែហ្សាន់
លោក Nguyen Thanh Son បានមានជំនួបធ្វើការជាមួយលោក Ziyafet Askerov អនុ
ប្រធាន ទី១នៃរដ្ឋសភាអាហ្សែបែហ្សាន់និងលោក Agadayi Agayev ឧបការីប្រធានា
ធិបតី អាហ្សែបែហ្សាន់។ក្នុងបណ្ដាជំនួបទាំងនេះ ឯកអគ្គរដ្ឋទូត Nguyen Thanh Son
បាន សង្កត់ធ្ងន់ថា វៀតណាមគោរពទំនាក់ទំនងមិត្តភាពដ៏យូរលង់មកជាមួយ
អាហ្សែបែហ្សាន់ និងមានគោលបំណងថា ប្រទេសទាំង២សហប្រតិបតិ្តការយ៉ាង
សកម្មថែមទៀតក្នុង វិស័យដែលមានឧត្តមភាពដូចជា ប្រេងឧស្ម័ន អប់រំបណ្ដុះ
បណ្ដាល និងទេស ចរណ៍។លោក Nguyen Thanh Son បានឲ្យដឹងថា ដំណើរទស្សន
កិច្ចនៅអាហ្សែបែហ្សាន់ របស់ប្រធានរដ្ឋវៀតណាមលោកTruong Tan Sang នាខែ
ឧសភាខាងមុខ ត្រូវបានភាគី វៀតណាមយកចិត្តទុកដាក់ពិសេសសំដៅបង្កើន
ទំនាក់ទំនងទ្វេភាគីឡើងកំពស់ថ្មី។
|
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាហ្សែបែហ្សាន់លោក Nguyen Thanh Son (ខាងស្ដាំ) ក្នុងជំនួបធ្វើការជាមួយមន្ត្រីអាហ្សែបែហ្សាន់ (រូបថត៖TTXVN) |
រីឯខ្លួនវិញ តំណាងថ្នាក់ដឹកនាំរដ្ឋសភានិងខុទ្ទកាល័យប្រធានាធិបតីអាហ្សែ
បែហ្សាន់ សុទ្ធតែសង្កត់ធ្ងន់ថា វៀតណាមជាដៃគូអាទិភាពរបស់អាហ្សែបែហ្សាន់
នៅទ្វីបអាស៊ី ព្រម ទាំងអះអាងថាប្រទេសទាំង២មានសក្ដានុភាពសហប្រតិបតិ្ត
ការដ៏ធំធេង ឆន្ទៈនយោ បាយនិងលក្ខណៈងាយស្រួលដើម្បីជំរុញទំនាក់ទំនង
ទ្វេភាគី៕