វៀតណាមចាត់ទុកជប៉ុនជាដៃគូសំខាន់
|
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញជួបជាមួយលោក Shui Chi Abe អភិបាលខេត្ត Nagano ជប៉ុនដែលលោកកំពុងមានដំណើរទស្សនកិច្ចការងារនៅវៀតណាម |
(VOVworld)-នារសៀលថ្ងៃទី២៤តុលានៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម
លោក Tran Dai Quang បានអញ្ជើញជួបជាមួយលោក Shui Chi Abe អភិបាលខេត្ត
Nagano ជប៉ុនដែលលោកកំពុងមានដំណើរទស្សនកិច្ចការងារនៅវៀតណាម។នៅទី
នេះលោក Tran Dai Quang បានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុកជប៉ុនជាដៃ
គូសំខាន់ជួរមុខរបស់វៀតណាម។ ទន្ទឹមជាមួយនោះ វៀតណាមបានផ្តោតការយកចិត្ត
ទុកដាក់ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយតំបន់នានារបស់ជប៉ុនក្នុងនោះ
មានខេត្ត Nagano។ លោកប្រធានរដ្ឋមានបំណងថា ខេត្ត Nagano នឹងជួយឧបត្ថម្ភ
វៀតណាមរួមទាំងតំបន់នានារបស់វៀតណាមក្នុងការអភិវឌ្ឍន៍វស័យកសិកម្ម បណ្តុះ
បណ្តាលប្រភពធនធានមនុស្សបច្ចេកវិទ្យាខ្ពស់។ រួមជាមួយគ្នានោះ ខេត្ត Nagano គប្បី
បង្កលក្ខណៈងាយស្រួលសម្រាប់ការទទួលយកកម្មករវៀតណាមចូលធ្វើការផងដែរ៕