វៀតណាម-ចិនជំរុញទំនាក់ទំនងយុទ្ធសាស្ត្រប្រកបដោយតម្លាភាព ស្ថិរភាព
|
លោក Le Hong Anh ជួបសម្ដែងការគួរសមអគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន លោក Xí Jìnpíng (TTXVN) |
(VOV)_នារសៀលថ្ងៃទី២៧ សីហា នៅទីក្រុងប៉េកាំង (ចិន) លោក Le Hong
Anh សមាជិកការិយាល័យនយោបាយ បេសកជនពិសេសនៃអគ្គលេខាបក្សកម្មុយ នីស្តវៀតណាម លោក Nguyen Phu Trong បានជួបសម្ដែងការគួរសមអគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន លោក Xí Jìnpíng ។ នៅទីនេះ លោក Le Hong Anh បានអះ អាងថា៖ បក្ស រដ្ឋ និងប្រជាជនវៀតណាមជានិច្ចកាលគោរព និងមានគោលបំណង
រួមជា មួយបក្ស រដ្ឋ និងប្រជាជនចិន ពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូសហប្រតិបត្តិ ការយុទ្ធសាស្ត្រលើគ្រប់វិស័យ រវាងវៀតណាមនិងចិន អភិវឌ្ឍន៍ដោយឥតឈប់ឈរ
តម្លាភាព និងស្ថិរភាពយូរអង្វែង។ លោក Le Hong Anh បានស្នើថ្នាក់ដឹកនាំជាន់ខ្ពស់ របស់បក្សទាំងពីរ រដ្ឋទាំងពីរត្រូវបង្កើនការបញ្ជាណែនាំដើម្បីនាំទំនាក់ទំនងរវាងបក្ស
ទាំងពីរ រដ្ឋទាំងពីរ វៀតណាមនិងចិនស្ដាឡើងវិញយ៉ាងឆាប់ៗ និងអភិវឌ្ឍន៍ប្រកប ដោយតម្លាភាព ស្ថិរភាពលើគ្រប់វិស័យ។ ទន្ទឹមនឹងនោះ បញ្ជាណែនាំបណ្ដាស្ថាប័ន មានសមត្ថកិច្ចនៃភាគីនិមួយៗ យល់ដឹងច្បាស់និងអនុវត្តតាមការព្រមព្រៀងរួមរវាង ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ រដ្ឋទាំងពីរ និងអនុវត្តយ៉ាងម៉ត់ចត់ការព្រមព្រៀង
ស្ដីពីបណ្ដាគោលការណ៍ជាសារវ័ន្តដើម្បីដោះស្រាយបណ្ដាបញ្ហានៅលើសមុទ្រ
រវាងវៀតណាមនិងចិន គ្រប់គ្រង់ស្ថានភាពប្រកបដោយល្អប្រសើ និងដោះស្រាយ
រាល់ជំលោះលើសមុទ្រអោយសមហេតុសមផល រក្សារសន្តិភាព ស្ថិរភាពនៅលើ
សមុទ្រខាងកើត បំពេញគោលបំណងនិងផលប្រយោជន៍របស់ប្រជាជននៃប្រទេស
ទាំងពីរ រួមចំណែកចូលក្នុងសន្តិភាព ស្ថិរភាព និងភាពសម្បូររុងរឿងក្នុងតំបន់។
អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន លោក Xí Jìnpíng បានអះអាងថា៖ បក្ស រដ្ឋាភិបាល និងប្រជាជនចិន គោរពនិងយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍ទំនាក់
ទំនង ជាមួយវៀតណាម ជានិច្ចកាលរក្សារទិសស្លោកសហប្រតិបត្តិការមិត្តភាពជា
មួយ វៀតណាម និងរួមជាមួយបក្ស រដ្ឋ រដ្ឋាភិបាលវៀតណាម ខំប្រឹងប្រែងជំរុញទំ
នាក់ ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាម និងចិន បន្តអភិវឌ្ឍន៍។
មុននោះ នាថ្ងៃទី២៧ សីហា លោក Le Hong Anh បានជួបសន្ទនាជាមួយ
លោកLiu Yun Shan សមាជិកអចិន្ត្រៃយ៍ការិយាល័យនយោបាយ លេខាគណៈលេ
ខា បក្សកម្មុយនីស្តចិន។ នៅទីនេះ ភាគីទាំងពីរបានឯកភាពអំពិខ្លឹមសារសំខាន់ចំនួន ៣ ដើម្បីបញ្ជាណែនាំ អភិវឌ្ឍន៍ទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរក្នុងរយៈពេល
ខាងមុខនេះ៕